ព័ត៌មានជាតិ
បើកកិច្ចប្រជុំអនឡាញតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ក្នុងការបង្ការទប់ស្កាត់កូវីដ១៩
ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងនូវការជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់របស់ក្រសួងត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធភាពបំផុតតាមប្រសាសន៍សារជាសំឡេងណែនាំបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១និងយោងតាមសេចក្តីសម្រេច លេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនដែលបំពានលើបំរាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ ដែលបានកំណត់ក្នុងរយៈពេលកន្លងទៅ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអនឡាញ តាមរយៈ zoom meeting នារសៀលថ្ងៃទី១៩មេសាស្តីពី ការអនុវត្តន៍តាមសេចក្តីសម្រេច លេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ពិសេសអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោតែម្តងស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនដែលបំពានលើបំរាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយក្នុងអំឡុងពេលlockdownsក្នុងភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅខេត្តកណ្តាល។
ខ្លឹមសារនៃសេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីអនុវត្ត នូវសេចក្តីសម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានប្រសិទ្ធភាព លោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំណុះឲ្យក្រសួងទាំងអស់ត្រូវអនុវត្តឲ្យបានដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់បំផុត។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ ក្រសួង សូមដាក់ចេញនូវការងារមួយចំនួនដូចខាងក្រោម ៖
១-មន្ត្រីទាំងអស់ត្រូវធ្វើការងារតាមប្រព័ន្ធអនឡាញលើលែងករណីចាំបាច់ចាំមកកន្លែងធ្វើការ។
២- ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងកិច្ចការទូទៅ រៀបចំអ្នកប្រចាំការទទួលសំបុត្រ២នាក់ សន្តិសុខយាមប្រចាំការ និងរៀបចំលិខិតបេសកកម្ម ជូនដល់សាមី ដែលត្រូវប្រចាំការ។
៣- រាល់ការឆ្លងយោបល់ឯកសារផ្សេងៗ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាចធ្វើការងារតាមអនឡាញ នៅតាមផ្ទះ រួចបញ្ជូនឯកសារតាមប្រព័ន្ធបណ្តាញសង្គម ( តេឡេក្រាម ) ក្នុងករណីចាំបាច់។
៤- គ្រប់មន្ទីររាជធានី-ខេត្ត ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសាមីនីមួយៗ។
៥- អំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ហាមដាច់ខាតនូវរាល់ការជួបជុំ ដែលមានមនុស្សចំនួនច្រើន ឬទង្វើណា ដែលផ្ទុយពី សេចក្តី សម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៦ .អ្នកត្រូវទទួលការវាក់សាំងលើកទី២ត្រូវទៅចាក់តាមមូលដ្ឋានតំបន់ក្រហម តាមខ័ណ្ទរៀងៗខ្លួនមិនអាចឲ្យឆ្លងតំបន់ក្រហមផ្សេងទៀតឡើយ។
៧- ត្រូវមានកាតព្វកិច្ច អនុវត្តវិធានការសុខាភិបាល ជាពិសេសពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
ដោយ ៖ វិមាន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ