Connect with us

ព័ត៌មានជាតិ

ក្នុងអំឡុងពេល​បិទ​ខ្ទប់ ម្ចាស់​រោងចក្រ សហគ្រាស ត្រូវ​បើកប្រាក់​ឈ្នួល និង​ប្រាក់ឧបត្ថម្ភ ជូន​កម្មករនិយោជិត

បានផុស

នៅ

នេះ​ជាការ​លើក​ឡើង​របស់លោក អ៊ិត សំហេង រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅក្នុង​សេចក្តីណែនាំ​មួយ ចុះ​ថ្ងៃទី​១៩ ខែមេសា នេះ ដោយ​លោក​រដ្ឋមន្ត្រី​បានធ្វើ​ការណែនាំ​ដល់ ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ដែល​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម ក្នុងអំឡុង ពេល​បិទ​ខ្ទប់​ភូមិសាស្ដ្រ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បើកប្រាក់​ឈ្នួល ដើមខែ​មេសា និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ជូន​កម្មករនិយោជិត​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា យោង​តាម​ច្បាប់​ស្ដីពី​ការងារ ការផ្អាក​សកម្មភាព អាជីវកម្ម​របស់​រោង​ចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ដោយសារ ការអនុវត្ត​វិធានការ បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន នូវ​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល នាំ​ឲ្យ​មានការ ព្យួរ​កិច្ចសន្យាការងារ​របស់​កម្មករនិយោជិត ហើយ​ដើម្បី​ធានា​ផលប្រយោជន៍ របស់​កម្មករនិយោជិត អំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ដែល​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម ក្នុងអំឡុងពេល​បិទ​ខ្ទប់​ត្រូវ​៖

​ទី​១-​ត្រូវ​រក្សា​ប៉ុស្តិ៍​ការងារ និង​រក្សា​អតីតភាព ការងារ​ជូន​កម្មករនិយោជិត របស់ខ្លួន​ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ​។​

​ទី​២-​ត្រូវ​បើក​ផ្តល់ប្រាក់​ឈ្នួល​ដើមខែ​មេសា (​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១) ជូន​កម្មករនិយោជិត​របស់ខ្លួន ប្រសិនជា​មិនទាន់បាន បើក​ផ្តល់​នាពេល​កន្លងមក​។ ការបើក​ផ្តល់​នេះ​សូម​ធ្វើ​នៅក្រោយពេល​ចប់ វិធាន​ការបិទ​ខ្ទប់​។​

​ទី​៣-​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន ដល់​កម្មករនិយោជិត​របស់ខ្លួន ទៅតាម​លទ្ធភាព ដោយ​ផ្អែកលើ​ស្មារតី​មនុស្សធម៌ សាមគ្គីភាព និង​ទំនួល​ខុសត្រូវ​សង្គម នៅក្នុង​គ្រា​លំបាក​រួម​នេះ​។ ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ​ក៏​សូម​ធ្វើ​នៅក្រោយ ពេល​ចប់​វិធាន​ការបិទ​ខ្ទប់​។

លោក អ៊ិត សំហេង ក៏បាន​បញ្ជាក់ដែរថា ដើម្បី​សម្រួល​ដល់​ការលំបាក​របស់ កម្មករ និយោជិត ដែល​កំពុង​រស់នៅ​ជាក់ស្ដែង នៅតាម​បន្ទប់​ជួល នៃ​តំបន់​បិទ​ខ្ទប់ រាជរដ្ឋាភិបាល​បាន និង​កំពុងផ្ដល់​ជំនួយ​សង្គម​ផ្សេងៗ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ផងដែរ​។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​វិធានការ​នេះ ក៏មាន​ការលើកលែង​ក​រ​ណី​មួយចំនួន​ផងដែរ ហើយ​វិធានការ​នេះ តម្រូវ​ឲ្យ​រោងចក្រ សហគ្រាស​មួយចំនួន ដែលមាន​ទីតាំង​នៅក្នុង​តំបន់​បិទ​ខ្ទប់ គឺ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវ​ផ្អាក​សកម្មភាព​របស់ខ្លួន​ផងដែរ លើកលែងតែ​រោងចក្រ សហគ្រាស ដែល​ផលិត​ចំណីអាហារ​ប៉ុណ្ណោះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម