ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញសម្រេចដាក់តំបន់៣ ជាតំបន់ក្រហម ដែលត្រូវរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញនៅព្រលប់ថ្ងៃទី១៩ខែមេសានេះ បានចេញសេចក្តីសម្រេចមួយ ស្ដីពីការកំណត់ភូមិសាស្ត្រតំបន់ចំនួន៣ គឺ ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យជាតំបន់ក្រហម នឹងត្រូវរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត នេះបើតាមសេចក្តីសម្រេចដែលកម្ពុជាថ្មីទទួលបាន។
តំបន់ក្រហមដែលសម្រេចរឹតបន្តឹងខ្លាំងនោះរួមមាន ៖
ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។
ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្នុងសេចក្តីសម្រេចនោះ គឺមិនឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះមិនឲ្យចាកចេញពីលំនៅឋានរបស់ខ្លួននិងធ្វើលំហាត់ប្រាណឡើយ។
ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនិងវិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មខាងលើនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវ មធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។
ពិស្តារ ៖



កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ