ព័ត៌មានជាតិ
គិតត្រឹមរសៀលថ្ងៃនេះ មានអាជីវករផ្សារនាគមាសឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិត១០០នាក់
ភ្នំពេញ ៖ គិតត្រឹមម៉ោងរសៀលថ្ងៃទី១៩មេសានេះមានអាជីវករផ្សារនាគមាសឆ្លងជំងឺកូវីដ១៩កើនឡើងដល់ជិត១០០នាក់ហើយក្នុងចំណោមអាជីវករ ជិត៧០០នាក់។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩វេលាម៉ោង១៥និង១០ថ្ងៃ ឆ្នាំ២០២១នេះមាន ករណីឆ្លងនៅផ្សារនាគមាសចំនួនសរុបចំនួន ៩០ នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ១៩។
កាលពីយប់ថ្ងៃទី១៨មេសា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានធ្វើតេស្តលើអាជីវករផ្សារនាគមាសដោយប្រើប្រាស់វិធីសាស្ត្រតេស្តរហ័ស លទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន ៦០នាក់ ក្នុងចំណោមអាជីវករ ៦៨០នាក់គិតត្រឹមម៉ោង៧យប់ម្សិលមិញនេះ។
បើតាមការបញ្ជាក់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ការប្រើប្រាស់វិធីសាស្ត្រថ្មីតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» ជួយបង្កើនល្បឿនការធ្វើតេស្ត អាចដឹងលទ្ធផលបានឆាប់រហ័ស។
ក្រសួងសុខាភិបាល បានសម្រេចជ្រើសឧបករណ៍តេស្ដរហ័ស ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី។
គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ រកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយពេលយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដវិធីសាស្ត្រថ្មីនេះតែម្ដង ដើម្បីបង្កើនល្បឿននិងការកាត់បន្ថយការចម្លងពីម្នាក់ទៅម្នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម