ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៩មេសានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់ជាង៣០០នាក់ហើយ
លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅថ្ងៃទី១៩មេសានេះថា គិតត្រឹមថ្ងៃទី១៩មេសានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈកើនឡើងដល់៣០៧នាក់ហើយ។
លោកបានបន្តថា ក្នុងចំណោមអ្នក ជំងឺ កូវីដ-១៩ ចំនួន សរុប ៣០៧នាក់ ស្រី ១២៤នាក់ជនជាតិខ្មែរ២៧១នាក់,ជនជាតិបរទេស ៣៦នាក់ អ្នកជំងឺជាសះស្បើយ៧៤នាក់ ស្រី៣៥នាក់ និងអ្នកជំងឺស្លាប់ម្នាក់ ភេទស្រី អាយុ ៧២ឆ្នាំ។

លោកបានបន្តទៀតថា ចំពោះលទ្ធផលពីការយកសំណាកវិភាគក្នុងព្រឹត្តិការណ៍ ២០កុម្ភៈវិញក្រុមការងារបាន យកសំណាកលើកទី១ ចំនួន២២៧៥នាក់ ស្រី៨៣២នាក់និងយកសំណាកលើកទី២ សរុប ១៦៧៣នាក់ ស្រី៦២៩នាក់និងយកសំណាកតាមដានអ្នកជំងឺសម្រាកពេទ្យបានចំនួន១០២នាក់ ស្រី៣៧នាក់។
លោកបានបន្ថែមថា អ្នកជំងឺទាំងនោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្វាយជ្រំ មន្ទីរពេទ្យ បង្អែក សាមគ្គី រំដួលនិងមណ្ឌលព្យាបាល កូវីដ-១៩ក្រុងបាវិត។
លោកបានឲ្យដឹងទៀតថា ចំពោះ ក្រុម គ្រូពេទ្យ ព្យាបាល នៅក្នុង មណ្ឌលព្យាបាល នេះ មន្ទីរ សុខាភិបាលបាន ចល័ត ពី មន្ទីរពេទ្យ ផ្សេងៗ ក្នុង ខេត្ត មកជួយ ដោយប្តូរវេនវិលជុំ ១៤ថ្ងៃ ម្តង។

លោកបានបន្តទៀតថា ដូចជាថ្ងៃទី១៨មេសាក្រុម គ្រូពេទ្យចំនួន១៧នាក់របស់មន្ទីរ ពេទ្យបង្អែក ស្វាយទាបចូល ក្រុម គ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែកជីភូចេញ។ ប៉ុន្តែ ក្រុម គ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែកជីភូ ត្រូវបន្តចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត ទើបអនុញ្ញាតឲ្យ ទៅផ្ទះជួបជុំ គ្រួសារ។
ចំពោះវេនបន្តបន្ទាប់ គឺក្រុមគ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែករមាសហែក រួចដល់ក្រុមគ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែកខេត្តស្វាយរៀង។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ-១៩ ភាគច្រើន នៅ ទី ក្រុងបាវិត គីដោយ សារ ការមិនគោរព នូវវិធានការសុខាភិបាល៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ