ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុទទួលជំនួយឧបករណ៍សម្ភារៈវេជ្ជសាស្ត្រសម្រាប់វិភាគរកមេរោគកូវីដ-១៩ របស់សាធារណរដ្ឋប្រជាមានិតចិន
ព្រះសីហនុ ៖ រសៀលថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ទទួលជំនួយឥតសំណងឧបករណ៍សម្ភារៈវេជ្ជសាស្ត្រ របស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនោះក៏មាន ពិធីប្រគល់-ទទួលឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វិធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា នៃក្រសួងសុខាភិបាល លោក ជាង វៃ (Jiang Wei) ប្រធានក្រុមការងារបណ្តោះអាសន្ន នៃការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារបច្ចេកទេសនៃខេត្តយូណាន ព្រមទាំងតំណាងក្រសួងបរិស្ថានផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុទទួលឧបករណ៍សម្ភារៈវេជ្ជសាស្ត្របំពាក់ឲ្យមន្ទីរពិសោធន៍ខេត្តព្រះសីហនុដែលជាជំនួយឥតសំណងដល់ថ្លៃថ្លារបស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយមានការសម្របសម្រួលរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈក្រសួងសុខាភិបាលដល់ជូនរដ្ឋបាលខេត្តព្រះសីហនុនូវជំនួយឧបករណ៍សម្រាប់វិភាគរកមេរោគកូវីដ-១៩ ដែលទទួលបានពេលនេះសមស្របទៅនឹងស្ថានភាពដែលកម្ពុជាស្ថិតក្នុងស្ថានភាពមាត់ជ្រោះនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន បានបន្តថា ជំនួសមុខឲ្យក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសំដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ពិសេសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជនខេត្តយូនណាន ដែលបានផ្ដល់នូវជំនួយមនុស្សធម៌ ជាឧបករណ៍សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រជូនដល់មន្ទីរពិសោធន៍ខេត្តព្រះសីហនុ ដែលមានសមត្ថភាពវិភាគរកមេរោគកូវីត-១៩ នឹងមេរោគដ៏កាចសាហាវផ្សេងៗទៀតដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងត្រូវការចាំបាច់នាពេលនេះ និងទៅអនាគត និងផ្តល់ភាពងាយស្រួលកាត់បន្ថយការដឹកជញ្ជូនសំណាក់យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ។ មន្ទីរពិសោធន៍ខេត្តព្រះសីហនុត្រូវបានដំណើរការសាងសង់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុបានចុះពិនិត្យទីតាំងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក។
ឯកឧត្តមបានបន្ថែមទៀតថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ មានទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ មានផ្ទៃក្រឡាសរុប ៤៥៨.២ម៉ែត្រក្រឡា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះសាងសង់គោរពតាមស្តង់ដារក្រសួងសុខាភិបាល ដោយមានការត្រួតពិនិត្យបច្ចេកទេសពីមន្ត្រីជំនាញក្រសួងសុខាភិបាល នឹងសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលចំណាយថវិកាចំនួន ២៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ បម្រើឲ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ៕
អត្ថទាំងស្រុង របស់សាលាខេត្តព្រះសីហនុ
ដោយ ៖ ស៊ុយ ចាន់ធា







-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត