Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកណ្តាល​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចុះ​ប្រមូល​យក​សំណាក​អាជីវករ​៣៥០​នាក់​នៅ​ផ្សារ​ពហុកីឡាដ្ឋាន

បានផុស

នៅ

ដើម្បី​ប្រាកដ​ថា អាជីវករ ដែល​បាននឹងកំពុង​ធ្វើ​សកម្មភាព​លក់ ដូរ នៅក្នុង​ផ្សារ​បណ្តោះអាសន្ន កីឡដ្ឋាន ក្រុង​តាខ្មៅ​នេះ គ្មាន​នរណា​ម្នាក់​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ នា​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ និង​ក្រុមគ្រូពេទ្យ​ជំនាញ ចុះ​ប្រមូល​យក​បងប្អូន​អាជីវករ​ប្រមាណ ៣៥០​នាក់ យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករ ដែល​បាន​យក​សំណាក​រួច ហើយ​លទ្ធផល​អវិជ្ជមាន និង​មាន​លិខិតបញ្ជាក់ នឹងត្រូវ​អនុញ្ញាត​ឱ្យចូល​លក់​បន្ត​នៅក្នុង​ផ្សារ​នេះ​។

លោក​គ្រុយ ម៉ា​ឡែ​ន នាយក​សាលា​ខេត្តកណ្តាល​បាន​ប្រាប់​បន្ថែម​ថា​ នេះ​មិនមែន​ជា​ផ្សារ​ទេ​គ្រាន់តែ​ជា​កន្លែង​ដែល​រៀបចំ​ថ្មី​ជំនួស​ផ្សារ​ដែល​យើង​បិទ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាច​លក់ដូរ​បន្លែបង្ការ​ចំណីអាហារ​ឬ​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា ​«​ការរៀបចំ​ទីតាំង​នោះ​មាន​ភាព​ស្រឡះ​ល្អ​ហើយ​អាជ្ញាធរ​យើង​បាន​រៀប​ចំ​ទៅតាម​គម្លាត​បច្ចេកទេស​សុខាភិបាល​។​ ប៉ុន្តែ​ការលក់ដូរ​អាជីវករ​មួយថ្ងៃ​ពីរ​នេះ​ដំណើរការ​ទៅ​បាន​ដោយ​បាន​ល្អ​ប្រសើរ​តែ​ពិនិត្យ​ឃើញ​អាជីវករ​មួយចំនួន​ពិនិត្យ​កម្តៅ​ទៅ​ឃើញ​មាន​ភាព​មិនប្រក្រតី​។​ ដូច្នេះ​យើង​បាន​ចាត់វិធានការ​យក​សំណាក​អាជីវករ​ទាំងអស់​ទៅ​ពិនិត្យ​ធ្វើតេស្ត​តាមរយៈ​ឧបករណ៍​តេស្ត​លឿន​រហ័ស​ដើម្បី​រក​កូ​វីដ​១៩​តែម្តង​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម