ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបិទផ្សារមួយបន្ថែមទៀតទាំងយប់ បន្ទាប់ពីមានអាជីវករឆ្លងកូវីដ១៩
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារពោធិចិនតុង រយៈពេល១៤ថ្ងៃ ក្រោយមានអាជីវករឆ្លងជំងឺកូវីដ១៩។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិសែនជ័យ ចេញផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមេសាបានឲ្យដឹងថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករនិងប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល។

តាមសេចក្តីជូនដំណឹងដដែលបានបន្តថា ដើម្បីទប់ស្កាត់ជាបន្ទាន់ចំពោះមុខនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូមផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ដល់បងប្អូនអាជីវករអតិថិជនក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើ។
រដ្ឋបាលខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារនិងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់ចេញចូលផ្សារខាងលើនៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើមនិងមានការសង្ស័យថាឆ្លងមេរោគវីរុសកូវីដ១៩ សូមអញ្ជើញមកយកសំណាកធ្វើតេស្តរកកូវីដ១៩ជាបន្ទាន់ នៅផ្សារពោធិចិនតុងព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី១៩ ខែមេសា ម្សិលមិញនេះដែរ អាជ្ញាធរខណ្ឌពោធិសែនជ័យ បានបិទបិទផ្សារចំនួន៤ផងដែររួមមានផ្សារ សេនជូរី ផ្សារត្រពាំងថ្លឹង ផ្សារទួលពង្រ និងផ្សារេករាជ១ដោយសារផ្សារទាំងនោះមានអាជីវករ និងប្រជាពលរដ្ឋមានឆ្លងជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?