ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាតាមខេត្តដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាអាចពិនិត្យលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាតាមបណ្ដាខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកាត្រូវពិនិត្យលទ្ធភាពផ្អាកការសិក្សារយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
តាមរយៈសេចក្តីជួនដំណឹងរបស់ខ្លួនចុះថ្ងៃទី១០វិច្ឆិកានេះ លោក បណ្ឌិត សភាចារ្យហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រឹះស្ថានសិក្សាតាមខេត្តដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងនោះត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួងហើយបុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត។
លោករដ្ឋមន្ត្រីបានបន្តថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរខេត្តអំពីវត្តមាន នៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកានិងត្រូវបូកសរុបរបាយការណ៍ស្ដីពី ចំពោះបុគ្គលិកអប់រំ ឬសិស្សានុសិស្សដែលសង្ស័យថា បានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ