ព័ត៌មានជាតិ
សមត្ថកិច្ចម្នាក់បាក់ម្រាមដៃ ខណៈកំពុងចាប់ជនសង្ស័យលួចម៉ូតូ
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនទាំងរំលងអធ្រាត្របន្ទាប់ពីសមត្ថកិច្ចខិតខំស្រាវជ្រាវក្រោយពីជនសង្ស័យបានធ្វើសកម្មភាព(អំពើលួច)ហើយរត់គេចខ្លួនមិនបាន១ថ្ងៃល្អផង។ ការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើសមត្ថកិច្ចថា ធ្វើឡើងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២១វេលាម៉ោង០៣:១០នាទីរំលងអធ្រាត្រនៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួច(យកម៉ូតូ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះភាព សុភាហៅ(តូច)ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ លោកបន្តថា កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៧:៤០នាទីនៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជ នសង្ស័យខាងលើបានធ្វើសកម្មភាពដើរតាមផ្លូវជាតិលេខ៥ រួចក៏បានយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហួន យឿម ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។



លោកបន្តថា ជនសង្ស័យបានធ្វើសកម្មភាពនៅពេលដែលជនរងគ្រោះកំពុងចុះពីលើម៉ូតូដើរទៅបត់ជើងតូចហើយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១វេលាម៉ោង០៣:១០នាទី ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការនាំខ្លួនជនសង្ស័យខាងលើ ប៉ុន្តែជនសង្ស័យបានតដៃមកលើសមត្ថកិច្ច ដែលកំពុងប្រតិបត្តិការបណ្តាលឲ្យកម្លាំងសមត្ថកិច្ចលោកព្រិន្ទបាលទោ សុង ហាក់ រងរបួសបាក់ម្រាមប្រអប់ដៃខាងឆ្វេង។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ បិតតែមឆ្នាំ២០១៥ គ្មានស្លាកលេខ(ជារបស់ជនរងគ្រោះ)។ បច្ចុប្បន្នការិយាល័យជំនាញកំពុងតែសាកសួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយពីធ្វេីសកម្មភាព លួចរុឺម៉កប្រជាពលរដ្ឋតែមិនបានសម្រេច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី