Connect with us

ព័ត៌មានជាតិ

រយៈ​ពេល​ជិត​១​ខែ​នេះ កម្មករ​រោងចក្រ​ជាង​១​ពាន់​នាក់​ហើយ​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​​នៅក្នុង​រយៈពេល​១​ខែ​នេះ​ មាន​បងប្អូន​កម្ម​ករក​ម្ម​ការិនី​ ធ្វើការ​នៅតាម​រោងចក្រ​សហគ្រាស​នានា​ប្រមាណ​ជាង​១​ពាន់​នាក់​ហើយ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​បាន​ឲ្យ​ដឹងថា​ គិត​ចាប់ពី​ថ្ងៃទី ២១ ខែមីនា ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​ មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​នៅតាម​សហគ្រាស​នានា​ចំនួន​១០២៣​នាក់​ហើយ ​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន កូ​វីដ​១៩​។ តាម​របាយការណ៍​ដដែល​ បើ​គិត​ត្រឹម​យប់​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​២០២១​កន្លងទៅនេះ ​មាន​រោងចក្រ​សហគ្រាស​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន​៦១​ទីតាំង​ហើយ​ ដែល​មាន​កម្មករនិយោជិត​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ ក្នុងចំណោម​រោងចក្រ​ទាំង​៦១​នោះ​ រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​មាន​ឆ្លង​ច្រើនជាងគេ​ ប្រមាណ​ជិត​១​ពាន់​នាក់​ ដូចជា​រោងចក្រ​កាត់ដេរ​ឌី​ន​ហាន ​មាន​កម្មករ​ឆ្លង​ជាង​៦០០​នាក់​និង​រោងចក្រ​ហ្វ​ជួនណា​មាន​ឆ្លង​ជាង​២០០​នាក់​។​

មូល​ហេតុដែល​បណ្តាល​ឲ្យ​កម្មករ​កម្មការិនី​មាន​ឆ្លង​ច្រើន​បែបនេះ ​ដោយសារ​ភាគច្រើន​ពួកគេ​បាន​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួមគ្នា​ច្រើន​ រីឯ​កន្លែងធ្វើការ​វិញ​មិនបាន​រក្សា​គម្លាត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ​។ ​ដោយសារ​មាន​ផ្ទុះ​លើ​រោងចក្រ​សហគ្រាស​និង​អាជីវករ​ នៅ​តាម​ផ្សារ​នានា​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាម​ខ្មៅ​ខេត្ត​កណ្តាល​ រយៈពេល​១៤​ថ្ងៃ​ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃ​ទី​១៥​ ខែ​មេសា​រហូតដល់​ថ្ងៃទី​២៨ ​ខែ​មេសា ​ឆ្នាំ​២០២១។

​គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២១ មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៧០១៣ នាក់​អ្នកជា​សះស្បើយ​ចំនួន ២៥២៤ នាក់​អ្នក​កំពុង​ព្យាបាល​ចំនួន​៤៤៣៩ នាក់​និង​អ្នក​ស្លាប់​ចំនួន​៤៥ នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​លទ្ធផល​ចេញហើយ​ បិទ​ផ្សារ​កណ្តាល​ តេស្ត​អាជីវករ​ទាំង​យប់ឆ្លង​ជិត ៥០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម