ព័ត៌មានជាតិ
សម្ដេចតេជោ មិនអនុញ្ញាតឱ្យមានការជូនដំណើរពេលទៅប្រជុំនៅឥណ្ឌូនេស៊ី
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានការជូនដំណើរពេលសម្ដេចចេញដំណើរទៅប្រជុំអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែមេសា ខាងមុខនេះទេ។ ដើម្បីការពារការឆ្លងកូវីដ-១៩ សម្តេចត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ ខែមេសា ខែមេសានេះ។

មានប្រសាសន៍ តាមរយៈសារជាសម្លេង នាព្រឹកថ្ងៃទី២០ ខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដំណើរទៅប្រជុំនៅក្រៅប្រទេស ក៏ដូចជាការត្រឡប់វិញនាពេលនេះ នឹងមិនឱ្យមានការជូនដំណើរនោះទេ ពីព្រោះពេលនេះ កម្ពុជាកំពុងបិទទីក្រុង និងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅពេលត្រឡប់មកវិញ សម្ដេចនឹងត្រូវធ្វើចត្តាឡីស័ក បើមានការទៅទទួលដំណើរត្រឡប់មកវិញ អាចដឹងត្រូវធ្វើចត្តាឡីស័កដូចគ្នា នាំឱ្យមានការលំបាក។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចេញដំណើរទៅចូលរួមប្រជុំនោះ នឹងធ្វើឡើងនៅពេលព្រឹក នៅម៉ោងប្រមាណ៩យប់ សម្ដេចនឹងត្រឡប់មកវិញ ហើយនៅពេលត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចនឹងមិនមាន ការធ្វើសន្និសីទសារព័ត៌មានដូចមុននោះដែរ ប៉ុន្តែជំនួសមកវិញនូវការយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ-១៩ ទៅវិញ។
ជាមួយគ្នានោះសម្ដេចបានប្រាប់ក្រុមពិធីការ ក៏ដូចជាអ្នកសារ ព័ត៌មាននៅឱ្យឆ្ងាយៗ ដើម្បីជៀសវាងការជាប់ធ្វើចត្តាឡីស័ក។ ដោយឡែកការស្លៀកពាក់ ក៏ដូចជាការធ្វើអនាម័យ ត្រូវតែធ្វើគ្រប់មនុស្សទាំងអស់ ដើម្បីចៀសវាងការចម្លង នៃមេរោគនេះ ពីព្រោះយើងមើលមិនឃើញទេមេរោគនេះ។
សម្ដេចធ្លាប់បានបញ្ជាក់យ៉ាងនេះថា “កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃ ឬយប់ ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ជាមួយនឹងការពិនិត្យសំណាក២ ទៅ៣ដងទៀត”។
សម្ដេចបញ្ជាក់ថា៖ “ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវឱ្យភរិយាខ្ញុំនាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកឱ្យយោបល់ខ្ញុំថា ដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថា ខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេ ព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំ តែងមកលេងច្របាច់ជើង និងគេងលើគ្រែ ព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា”៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ