ព័ត៌មានជាតិ
ក្រសួងការពារជាតិប្រកាសរកឃើញនាយទាហាន២នាក់ឆ្លងជំងឺកូវីដ-១៩
នាយទាហានចំនួន២នាក់ ម្នាក់មានឋានៈថ្នាក់ឧត្តមសេនីយ៍ទោ និងម្នាក់ទៀតថ្នាក់ វរសេនីយទោ ត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩។

យោងតាមក្រសួងការពារជាតិបានឲ្យដឹងថានាយទាហាន២នាក់នោះមានឈ្មោះ ភៀក ប៊ុនឈឿន អត្តលេខ០១៣៦៨៥ ឋានន្តរសក្តិឧត្តមសេនីយ៍ទោ មុខងារ នាយករងនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
មានទីលំនៅ ភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងម្នាក់ទៀតកញ្ញា អ៊ួង សុវ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារនាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្នភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ។

ក្រសួងបានណែនាំដល់នាយទាហាន ពលទាហាន ដែលទាមទារឱ្យនាយទាហាន នាយទាហានរង និងពលទាហាន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ក្រសួងការពារជាតិ បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់ ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ