Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​ផ្អាក​អាជីវកម្ម​ម៉ាស្សា​-​ស្ទី​ម​ និង​ក្លិបហាត់​ប្រាណ​៣​ទីតាំង ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ អាជីវកម្ម ម៉ាស្សា-ស្ទីម និង​ក្លិប​ហាត់​ប្រាណ​ចំនួន​៣ទីតាំង​ ត្រូវបាន​ក្រុមការងារ​រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង​ខណ្ឌចំការមន ​ចុះ​ណែនាំ​ឲ្យ​ផ្អាក ជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះផ្អាក​ទីតាំង​ម៉ាស្សា-ស្ទីម និង​ក្លិប​ហាត់​ប្រាណ​នេះ ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ ១០​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០។

ទីតាំង​អាជីវកម្ម ម៉ាស្សា-​ស្ទីម និងក្លិប​ហាត់ប្រាណ​ទាំង៣​នោះ​ រួមមាន ម៉ាស្សា​-​ស្ទី​ម ប៊ុន សេង​, ម៉ាស្សា​-​ស្ទី​ម ឌឺ ហ្គ្រី​ន និង​ក្លឹប​កីឡា ភ្នំពេញ​ស្ព​ត់​ក្លឹប ដែល​ស្ថិត​នៅ​សង្កាត់​បឹងត្របែក​, ទួល​ទំពូង​ទី​២ ខណ្ឌចំការមន។

សូមបញ្ជាក់ថា ការ​ចុះ​ផ្អាក​ទីតាំង​ម៉ាស្សា-ស្ទីម និង ក្លិបហាត់​ប្រាណ​ខាង​លើ​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​រប​ស់​ក្រសួងសុខាភិបាល​, ក្រសួងទេសចរណ៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩។ ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ខ​ណ្ឌ​ចំការមន​, កងរាជអាវុធហត្ថ​ខណ្ឌចំការមន​, រដ្ឋបាល​សង្កាត់​បឹងត្របែក​, នាយក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទួល​ទំពូង​ទី​២ និង​មន្ត្រី​ពាក់ព័ន្ធ៕
ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម