ព័ត៌មានជាតិ
បិទគ្លីនិក និងប្រមូលអ្នកចូលរួមពិធីបុណ្យទាំងអស់ទៅធ្វើសំណាក ក្រោយសពតេស្តវិជ្ជមានកូវីដ១៩
បិទគ្លីនិកមួយកន្លែងនៅខេត្តកំពង់ឆ្នាំង និងប្រមូលអ្នកចូលរួមពិធីបុណ្យសពទាំងអស់ទៅធ្វើសំណាក អំឡុងពេលប្រព្រឹត្តកម្មវិធីបុណ្យសព ក្រោយសាកសពតេស្តវិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១៩នេះ បានឲ្យដឹងថា បុរសឈ្មោះ នូ ចុល អាយុ៥៧ឆ្នាំ ( មុខរបរបញ្ចូលអាគុយ ២៥ ឆ្នាំ) រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមគ្រួសារបានដឹករូបគាត់ មកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី១៨ ខែមេសា។ បន្ទាប់មកអ្នកជំងឺរូបនេះ បានស្លាប់នៅយប់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ជាមួយគ្នានេះដែរ លោកគ្រូពេទ្យក៏បានយកសំណាកធ្វើតេស្តផងដែរ។

ករណីនេះ លទ្ធផលចេញមកកាលពីល្ងាចថ្ងៃទី១៩ បានបញ្ជាក់ថា គាត់មានវិជ្ជមានកូវីដ១៩ ។ ប៉ុន្តែសព ត្រូវបានក្រុមគ្រួសារយកទៅតាំងពីយប់ ដើម្បីរៀបចំពិធីបុណ្យនៅក្នុងលំនៅឋានភូមិព្រះរាមរង្សី ឃុំបាក់ស្រុករលាប្អៀរ ហ្នឹងបានបូជានៅវត្តព្រះរាមរង្សី ដោយមានប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យយ៉ាងច្រើនផងដែរ។


ក្រោយពីបានដឹងនូវព័ត៌មានខាងលើនេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរទៅប្រមូលយកប្រជាពលរដ្ឋ ដែលបានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពខាងលើនេះ និងប្រមូលយកប្រជាពលរដ្ឋនិងអ្នកស្នាក់នៅក្នុងគ្លីនិកឈ្មោះមន្ទីរសំរាកព្យាបាលផ្សារឆ្នាំងទាំងអស់ ដែលបុរសម្នាក់ស្លាប់ខាងលើធ្លាប់ទៅព្យាបាលជំងឺនៅទីនោះ យកទៅធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
ចំណែកគ្លីនិកសម្រាកព្យាបាលជំងឺផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលអ្នកជំងឺធ្លាប់ទៅព្យាបាលនិងបានស្លាប់ដោយសារជំងឺកូវីដ១៩ អាជ្ញាធរក៏បានបិទជាបណ្ដោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ មកដឹងលទ្ធផលអាជីវករជិត ៤០០នាក់ នៅផ្សារបណ្តោះអាសន្នកីឡដ្ឋាន ក្រុងតាខ្មៅតេស្តកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី