Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​កម្មករ​កម្មការិនី​៩៥នាក់​បន្ថែមទៀត បន្ទាប់ពី​មានកម្ម​ករ២នាក់​ម្ដាយ​កូន​មាន​វិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បានឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមេសា នេះ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ ហង់ ស៊ីម មាន​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ល្ងាច​ថ្ងៃទី១៧ ខែមេសា​ ស្ត្រី​ខាងលើនេះ​បានប្រាប់ថា មានកូន​ប្រុស​របស់គាត់​ឈ្មោះ រៀម សារ៉ាក់ អាយុ១៨​ឆ្នាំ កំពុងធ្វើការ​នៅ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ (​ខេ​ម​បូ​ឌា​) ស្ថិតនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ​ស្រុក​កំពង់ត្រឡាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​លោក​អភិបាលខេត្ត និងជា​ប្រធាន​គណៈកម្មការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់​ឆ្នាំង បាន​បញ្ជូន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​ទៅយក​សំណាក​ពី​កម្មករ​​កម្មការិនី​ចំនួន​៩៥​នាក់ (ប្រុស​៥​នាក់) នៅ​រោងចក្រ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី១៩ ខែមេសា នេះ​ជាបន្ទាន់​ដើម្បី​យកទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​១៩។

ដោយឡែកលោក ឈឹម វុ​ទ្ធា អភិបាលស្រុក​កំពង់ត្រឡាច និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ស្រុក​កំពង់ត្រឡាចបាន​ឲ្យ​ដឹងថា ក្រោយ​ពី​បានទទួល​បានការ​ណែនាំ​របស់​លោក​អភិ​បាល​ខេត្ត ក្រុមការងារ​របស់លោក​បាន​ចុះមក​ពិនិត្យមើល​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ (ខេ​ម​បូ​ឌា​) ដើម្បី​ស្រាវជ្រាវរ​កក​ម្មករក​ម្ម​ការិនី​ដែល​បាន​ពាក់ព័ន្ធ​ជាមួយនឹង​យុវជនវិ​ជ្ជមាន​កូ​វីដ​-១៩​ខាងលើ ឲ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត ។​

ចំណែក កម្មករ​កម្មការិនី​ទាំងអស់​ត្រូវបាន​តំណាង​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ពួកគាត់​នៅ​ធ្វើ​ច​ត្តាឡី​ស័ក​ក្នុង​អគារ​រោងចក្រ​នេះ​តែម្ដង ដោយ​រៀបចំ​ឱ្យ​ពួកគាត់​មាន​កន្លែង​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ​ មាន​ទាំង​អាហារ​ហូបចុក ។

លោក​អភិបាលស្រុក ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​កម្មករ កម្មការិនី​ដែល​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រោងចក្រ​ទាំងអស់គ្នា សូម​មាន​ការតស៊ូ​អត់ធ្មត់​រយះពេល​១៤​ថ្ងៃ ដោយ​ត្រូវ​រក្សា​គម្លាត អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ធ្វើ​អនាម័យ​ខ្លួនប្រាណ ឧស្សាហ៍​លាងដៃ នឹង​សាប៊ូ ឬ​អាល់​កុល ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ឱ្យបាន​កុំឱ្យ​ជំងឺ​កូ​វី១៩ រាលដាល​ចូលក្នុង​សហគម​ន៍​បន្តទៀត ៕

​អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម