Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋឃុំរកាកោងទី១ ខេត្តកណ្ដាល ព្រួយបារម្ភពីការបាក់ច្រាំងទន្លេ

បានផុស

នៅ

ប្រជាជនដែលរស់នៅតាមមាត់ទន្លេមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ចំពោះការបាក់ច្រាំងទន្លេនៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

អ្នកស្រី អ៊ីវ ផេងអាង មានអាយុ៥២ឆ្នាំ រស់នៅក្បែរច្រាំងទន្លេ លក់បបរនៅមុខផ្ទះបានឱ្យដឹងថា អ្នកស្រីរស់នៅទីនេះជិត១០ឆ្នាំហើយ ដោយរវល់ទៅផ្សារអត់ទាន់បានដឹងថាច្រាំងទន្លេបាក់ ពេលត្រឡប់មកវិញឃើញបាក់ច្រាំងទន្លេមែនតាមកូនប្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីបន្តថា៖ “ខ្ញុំមិនដឹងថាបាក់ច្រាំងនេះមកពីមូលហេតុអីទេ។ ខ្លះគេនិយាយថាមកពីការបូមខ្សាច់ តែអាជ្ញាធរប្រាប់ថាមិនមែនទេគ្មានពាក់ព័ន្ធ ព្រោះគេជ្រមុជទឹកដល់បាតដីហើយ”។

អ្នកស្រីបន្តថា ការបាក់ច្រាំងនេះគឺមានចម្ងាយពីផ្ទះអ្នកស្រី៥០ម៉ែត្រ អ្នកស្រីបានខំរើអីវ៉ាន់មកដាក់ខាងលើសិនចាំរកដំណោះស្រាយជាក្រោយទៀត។

ដោយឡែក កញ្ញា ខុម ស្រីហៀក មានអាយុ១៨ឆ្នាំ បានបញ្ជាក់ថា ពេលបាក់ច្រាំងនោះ កញ្ញាភ័យណាស់ រត់រកគេឱ្យជួយ ព្រោះឮដីបាក់ប្រាវៗ ហើយស្រុតចុះទៅក្នុងទឹកតែម្តង។

កញ្ញាបន្តថា៖ “សូម្បីតែដើមអំពិលទឹក និងដើមទឹក ដោះគោដែលដុះនៅទីនេះក៏ធ្លាក់ចូលក្នុងទន្លេអស់ ហើយខ្ញុំមិនដឹងថាបាក់មកពីមូលហេតុអ្វីទេ។ បើតាមខ្ញុំដឹងពីម្តាយខ្ញុំថា នៅម្តុំដងទន្លេនេះធ្លាប់បាក់ច្រាំង២ ៣ដងហើយ”។

លោក ថន ប៊ុនលាង អាយុ៣៧ឆ្នាំ លក់កាហ្វេ និងអីវ៉ាន់បន្តិចបន្តួចនៅផ្ទះបានរៀបរាប់ថា លោកធ្វើការនៅឯភ្នំពេញ ក្រោយឮប្រពន្ធប្រាប់ ក៏ខំស្រូតមកផ្ទះជាបន្ទាន់ ហើយក៏ឃើញបាក់ច្រាំងទន្លេមែន។

លោកបញ្ជាក់ថា៖ “ឆ្នាំមុនខ្ញុំធ្លាប់ឃើញបាក់ច្រាំងទន្លេនេះទនេ្លនេះ២ ៣ដងដែរ តែមិនមែនទីនេះទេ។ ការបាក់ច្រាំងនេះ ខ្ញុំក៏មិនដឹងដែរថា មកពីការបូមខ្សាច់ខ្ញុំក៏មិនដឹងដែរ ខ្ញុំភ័យជាងគេគឺកូនខ្ញុំ៤នាក់ និងប្រពន្ធខ្ញុំវិញទេ។ បើច្រាំងទន្លេនេះនៅតែបន្តបាក់ទៀតខ្ញុំមិនដឹងថារកដំណោះស្រាយឱ្យកូនប្រពន្ធរស់នៅទីណាទេ”។

ពាក់ព័ន្ធរឿងច្រាំងបាក់ លោក ម៊ែន ស៊ុំ មេឃុំរការកោងទី១ ស្រុកមុខកំពូលបានបញ្ជាក់ថា ក្រោយពីដឹងដំណឹងថាបាក់ច្រាំងទន្លេ ក្រុមការងារឃុំរការកោងទី១ ទាំងអាជ្ញាធរក៏ម្នីម្នាចុះទៅដល់ទីនោះភ្លាមដែរបានជួយគ្នាក្នុងការទប់ស្កាត់យកដីខ្សាច់ទៅដាក់ទប់នៅច្រាំងទន្លេ។   

លោកមេឃុំបញ្ជាក់ទៀតថា៖ “ពេលនេះយើងកំពុងធ្វើផ្លូវវាងបណ្ដោះអាសន្នសិនឱ្យប្រជាពរដ្ឋឆ្លងកាត់ គឺផ្លូវលេខ៧០A ដែលមានសារ:សំខាន់ណាស់ ក្នុងការដឹកនាំសេដ្ឋកិច្ចពីខេត្តកំពង់ចាម មក ខេត្តកណ្តាលទៅ រាជធានីភ្នំពេញ គឺលឿនជាងផ្លូវលេខ៦A។ ផ្លូវនេះគឺក្រោមការឧបត្ថម្ភ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គឺធ្វើស្ពានសម្រាប់ឆ្លងកាត់របស់ប្រជាពលរដ្ឋពីស្រុកមុខកំពូលទៅស្រុកកងមាស ភូមិស្តៅ និងឃុំរកាកោង ទី១ ព្រោះផ្លូវនេះមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើចរាចរណ៍ដឹកនាំទំនិញគ្រប់ប្រភេទទៀតផង”។

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម