ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មថា តម្លៃទំនិញ ក្នុងទីក្រុងមានស្ថិរភាពល្អ
មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យ និងតាមដានតម្លៃទំនិញ នៅតាមផ្សារមួយចំនួន ដូចជាផ្សារថ្មី ផ្សារច្បារអំពៅ ផ្សារទួលសង្កែ និង ផ្សារសាំហាន់ ដើម្បីទប់ស្កាត់ការលក់ដូរបំប៉ោងតម្លៃទំនិញ នៅក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការលក់បំប៉ោងតម្លៃទីផ្សារ។
ទំព័រហ្វេសបុកក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចុះត្រួតពិនិត្យ និងតាមដានតម្លៃទំនិញនេះ ធ្វើឡើងក្រោមដឹកនាំដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ ឃើញថា តម្លៃទំនិញគឺមានស្ថេរភាពល្អ ហើយក្រុមការងារក៏បានណែនាំដល់អាជីវករទាំងអស់ ឲ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និង កុំឲ្យមានការតម្លើងថ្លៃទំនិញហួសពីតម្លៃដែលបានលក់កន្លងមក(តម្លៃមុនពេលបិទខ្ទប់ LOCKDOWN) ហើយបើមានករណីលួចបន្លំតម្លើងថ្លៃណាមួយកើតឡើង សូមឲ្យអតិថិជនរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និង អង្គភាពពាក់ព័ន្ធ ដើម្បីចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ក្រុមការងារអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានធ្វើការដកហូតអាល់កុលប្រភេទមេតាណុលចំនួន០២ប៊ីដុង ស្មើនឹង៦០លីត្រ នៅក្នុងផ្សារសាំហាន់ ផងដែរ។
កាលពីសប្តាហ៍មុនប្រជាពលរដ្ឋជាច្រើននាក់បានត្អូញត្អែរពីការហក់ឡើងតម្លៃមុខទំនិញមួយចំនួនលើទីផ្សារពិសេសនៅរាជធានីភ្នំពេញ។ភ្លាមៗមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកាលពីពេលថ្មីៗនេះ បានឱ្យពលរដ្ឋរាយការណ៍ និងតាមដានតម្លៃទំនិញ នៅតាមផ្សារមួយចំនួន និងរកឃើញថា អាជីវករមួយចំនួនពិតជាបានតម្លើងថ្លៃពិតប្រាកដមែន៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ