ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ចែកអំណោយជូនប្រជាពលរដ្ឋតំបន់ពណ៌ក្រហម ១,០០០គ្រួសារ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមេសានេះ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន យកទៅផ្ដល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១,០០០គ្រួសារ នៅក្នុងភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការរកស៊ី និងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមឱ្យប្រជាពលរដ្ឋទាំងអស់អត់ធ្មត់ ចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។
លោកមានប្រសាសន៍បន្តថា៖ “សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រុងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ។ សម្ដេចបានយកចិត្តទុកដាក់ពីជីវភាពប្រជាណលរដ្ឋបន្ថែមទៀត ដោយបានជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ”។

លោក ឃួង ស្រេង បានសូមប្រជាពលរដ្ឋមានការយោគយល់ បើប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពួកគាត់អាចទាក់ទងមកអាជ្ញាធរសង្កាត់ សង្កាត់នឹងផ្ដល់ជូនជាអំណោយជូនភ្លាម។
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមអង្គរក្នុង១ខណ្ឌ១០តោនរួចហើយ សំរាប់ចែកជូនប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់ដោយជំងឺ-១៩នេះ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល