ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងបិទផ្សារព្រៃខ្មែរ មន្ទីរព្យាបាល១កន្លែងនិងវត្ត១កន្លែងជាបណ្តោះអាសន្ន
រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្ដោះអាសន្នទីតាំងចំនួនបីកន្លែង រួមមានមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ត្រក្រុង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២០មេសានេះថា ការសម្រេចបិទទីតាំងទាំងបីខាងលើនេះ ដោយសារទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងបុគ្គលវិជ្ជមានឈ្មោះ នូចុល រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
លោកអភិបាលខេត្តបានឲ្យទីតាំងនីមួយៗត្រូវធ្វើការស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលដើម្បីធ្វើតេស្តរកកូវីដ១៩ និង ធ្វើចត្តាឡីស័ករៀងៗខ្លួន៕
ដោយ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ