ព័ត៌មានជាតិ
កងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ៧១១ បន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅផ្សារមួយចំនួន
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានប្រើប្រាស់កម្លាំង និងរថយន្តមួយចំនួន បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅមួយចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19។
បណ្តាគោលដៅមួយចំនួនចុះបាញ់ថ្នាំនោះរួមមាន ផ្សារត្រពាំងថ្លឹង, ផ្សារទួលពង្រ, ផ្សារពោធិ៍ចិនតុង, ភូមិបឹងសាឡាង, ផ្សារស៊ិនជូរី, ផ្សារកណ្តាល, ផ្សារនាគមាស និងផ្សារដើមគរ។
ការបាញ់ថ្នាំនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19 ក្នុងគ្រា ដែលប្រទេសកម្ពុជា កំពុងមានព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភៈ )។ សកម្មភាពចុះបាញ់ថ្នាំនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ប្រើប្រាស់កម្លាំងចំនួន២៣នាក់ និងរថយន្ត Mazda ចំនួន៤ គ្រឿង។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងថ្មី៤៣១ នាក់ទៀត និងជាសះស្បើយ ៣១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍៤២៩ នាក់, អ្នកដំណើរពីបរទេសចំនួន២ នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី៤៣១ នាក់នោះ នៅភ្នំពេញ ២៧២នាក់, ព្រះសីហនុ ១៣៣នាក់, កណ្ដាល ១០ នាក់, កំពង់ចាម ៤ នាក់, តាកែវ ៤នាក់, ព្រៃវែង ២នាក់, ត្បូងឃ្មុំ ១នាក់, ស្វាយរៀង ១នាក់, កំពង់ឆ្នាំង ១នាក់, កំពង់ធំ ១នាក់ និងកំពត ១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជា រកឃើញអ្នកឆ្លងសរុប ៧៤៤៤ នាក់, ជាសះស្បើយ២៥៥៥ នាក់, កំពុងព្យាបាល ៤៨៣៥ នាក់ និងស្លាប់ ៤៩ នាក់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ