ព័ត៌មានជាតិ
អាជ្ញាធរសម្រេចបិទផ្សារដេប៉ូ ក្រោយមានអាជីវករនិងប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩
រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្ដីប្រកាសចម្រេចបិទផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួនឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសនេះ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌទួលគោកសូមផ្អាកដំណើរការបណ្ដោះអាសន្ននូវមូលដ្ឋាន ផ្សារដេប៉ូ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទីថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឩសភា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើនេះ។
រដ្ឋបាលខណ្ឌទួលគោកសូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងទីតាំងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចេញចូលចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមាសា ឆ្នាំ២០២១ បើមានអាការៈ ឬមានការសង្ស័យថាឆ្លងជំងឺកូវីដ១៩ សូមមកយកសំណាកតេស្ដរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅបរិវេនផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអនុវត្តវិធានការចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ សុខុម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ