ព័ត៌មានជាតិ
តុលាការផ្តន្ទាទោសយុវជន៤នាក់ដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យម្នាក់ៗ១លានរៀលក្រោយជួបជុំស៊ីផឹកល្មើសបម្រាម
ខេត្តតាកែវ៖ យុវជន៤នាក់ ដែលល្មើសបម្រាមអាជ្ញាធរជួបជុំគ្នាស៊ីផឹក ចាក់ធុងបាស់ រាំរែកនៅនៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ តាមរយៈការប្រកាសសាលក្រម។

យុវជនទាំង៤ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀលនេះ ដោយផ្អែកលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៦០ ចុះថ្ងៃទី១៩-០៤-២០២១ ស្របតាមបទបញ្ញត្តិមាត្រា៤ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីត-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលហាមការជួប ជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

អង្គសវនាការជំនុំជម្រះ តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាមរបស់តំណាងអយ្យការ ធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ដែលសមាសភាព ចៅក្រមជំនុំជម្រះគឺលោក នូ ដារ៉ា និងតំណាងអយ្យការ លោក ស៊្រីវ គឹមស្រស់ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ០១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀល។

គួររំលឹកថា កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានបញ្ជាឲ្យសមត្ថកិច្ចចាប់វ៉ៃខ្នោះយុវជន៤នាក់នេះ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេង៕
អត្ថបទ៖ វីរៈ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង