ព័ត៌មានជាតិ
ក្រសួងរកឃើញសាលារដ្ឋនិងឯកជន រួមទាំងអង្គភាព១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកា
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងយុវជននិងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា គិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញអង្គភាពក្រោមឱវាទក្រសួង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន១៩ហើយ។
លោកបានបន្តថា ក្នុងចំណោម១៩នោះរួមមាន មន្ទីរអប់រំ យុវជននិងកីឡា ខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គ្រឹះស្ថានសិក្សាសាធារណៈចំនួន៦ និងគ្រឹះស្ថានសិក្សាឯកជនចំនួន១០។
លោកបានបន្តទៀតថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ក្រសួងបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនជាបណ្ដោះអាសន្នរយៈពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ជាមួយគ្នានេះដែរ ក្រសួងបានផ្អាកដំណើរការជាបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
ក្រសួងអប់រំ យុវជននិងកីឡា សូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយៈលេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជននិងកីឡា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជននិងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ មន្រ្តីមន្ទីរសាធារណការខេត្តកណ្តាល ៥ រូប មានការសង្ស័យត្រូវធ្វើចត្តាឡីស័ក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ