Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសម្រុកកែប្រែសណ្ឋាគារមេគង្គទៅជាមន្ទីរពេទ្យមេគង្គកំពង់ចាមឱ្យហើយក្នុងខែនេះ

បានផុស

នៅ

ខេត្តកំពង់ចាម​៖​ នៅព្រឹក​ ថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជើញ​ចុះពិនិត្យ​ និងរៀបចំកែលំអ​ អតីតសណ្ឋាគារមេគង្គ​​ ដែលបានកែប្រែទៅជាមន្ទីរពេទ្យមេគង្គកំពង់ចាម​ សម្រាប់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ខេត្ត​ត្បូង​ឃ្មុំ​ និងខេត្ត​កំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី២១ ខែមេសា​នេះ​ អ្នកកំពុងធ្វើចក្តាឡីស័កនៅតាមមណ្ឌលចក្តាឡីស័កគរុកោសល្យភូមិភាគខេត្ត​ និងតាមខ្នងផ្ទះនៅទូទាំងខេត្តកំពង់ចាម​ សរុបជាង ៧០០នាក់​។ បច្ចុប្បន្ន​ក្រុមជាងបានកំពុងសម្រុកកសាងជួសជុលកែលម្អបានសម្រេចប្រមាណជាង៨០%ហើយ​។ ដោយឡែកបន្ទប់ដែលត្រៀមដាក់អ្នកជម្ងឺកូវីដ-១៩​ មានចំនួន៧០បន្ទប់​ អាចផ្ទុកជាង២០០នាក់​ សម្រុកជួសជុលកែលម្អឱ្យរួចរាល់ក្នុងខែនេះ។

យោងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ អាជ្ញាធរ​ខេត្តកំពង់ចាមបាន​កែលម្អ សណ្ឋាគារ​មេគង្គទៅជាមន្ទីរពេទ្យ​ សម្រា​ប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ក្រោយពីបានរកឃើញអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់​ ស្របពេលព្រឹត្តិការណ៍ ២០កុម្ភៈ​មិនទាន់រលត់ទៅវិញផងនោះ។

ជាមួយគ្នានោះដែរ​ រដ្ឋបាលខេត្តសូមអំពាវនាវប្រជាពលរដ្ឋ​ បង្កើនការប្រុងប្រយ័ត្ន និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ អនុវត្ត ៣ការពារ និង៣កុំ  ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅកម្ពុជា៕​

 អត្ថបទ​ និង​ រូបភាព៖​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម