ព័ត៌មានជាតិ
សម្ដេចតេជោនឹងផ្លាស់ប្ដូរធ្វើតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃស្អែក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើតេស្តរកមេរោគកូវីដ នៅថ្ងៃទី២២ ខែមេសាស្អែកនេះ តាមតម្រូវការនៃវិធានសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី។
តាមរយៈ Page Facebook ផ្លូវការ សម្ដេចបានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា នេះថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចសម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សម្ដេចបញ្ជាក់ថា៖ “ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេស៊ី ថ្ងៃ២៣ មេសា ២០២១។
សម្ដេចបានបញ្ជាក់បន្ថែមថា ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំ ត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ី ផងដែរ។
គួររំលឹកថា តាមរយៈសារជាសម្លេង នាថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដំណើរទៅប្រជុំនៅក្រៅប្រទេស ក៏ដូចជាការត្រឡប់វិញនាពេលនេះ នឹងមិនឱ្យមានការជូនដំណើរនោះទេ ពីព្រោះពេលនេះ កម្ពុជាកំពុងបិទទីក្រុង និងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅពេលត្រឡប់មកវិញ សម្ដេចនឹងត្រូវធ្វើចត្តាឡីស័ក បើមានការទៅទទួលដំណើរត្រឡប់មកវិញ អាចដឹងត្រូវធ្វើចត្តាឡីស័កដូចគ្នា នាំឱ្យមានការលំបាក៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត