ព័ត៌មានជាតិ
ខេត្តកំពតប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត
រដ្ឋបាលខេត្តកំពតបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត និងអ្នកពាក់ព័ន្ធជិត៨០នាក់។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី២១ ខែមេសានេះ បានឲ្យដឹងថា អ្នកវិជ្ជមានចំនួន៣នាក់នោះមានទី១.ឈ្មោះ ឈីន សន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត មានផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត ដោយមានអ្នកជាប់ពាក់ព័ន្ធចំនួន២៥នាក់ រួមទាំងក្រុមគ្រួសារ។ ទី២.ឈ្មោះ អន ស្រីយី ភេទស្រី អាយុ២៤ ឆ្នាំមានផ្ទៃពោះ៨ ខែមានទីលំនៅសព្វថ្ងៃនៅភូមិដើមស្លាយ ឃុំព្រៃជិះ ស្រុកកំពង់ត្រាចខេត្តកំពត បានផ្ទុកជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត ដោយមានអ្នកពាក់ព័ន្ធចំនួន៧នាក់។ ទី៣ឈ្មោះ ភួន ភេន ភេទស្រី អាយុ៣៩ឆ្នាំមានទីលំនៅ នៅភូមិតេជោដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត មានផ្ទុកជំងឺកូវីដ១៩ហើយត្រូវបានសម្រាកនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ដោយមានអ្នកពាក់ព័ន្ធចំនួន៤៧នាក់៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក