ព័ត៌មានជាតិ
ថៃបញ្ជូនពលរដ្ឋខ្មែរ ៣នាក់មកស្រុកវិញ បន្ទាប់ពីឃុំខ្លួនច្រើនឆ្នាំ ករណីចូលកាប់ឈើគ្រញូងខុសច្បាប់
អាជ្ញាធរប្រទេសថៃ នៅថ្ងៃទី ២១ ខែមេសានេះ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់តាមច្រកអន្តរជាតិជាំ ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ មកប្រទេសកម្ពុជាវិញ បន្ទាប់ពីជាប់ពន្ធនាគារច្រើនឆ្នាំ។
អ្នកទាំង៣ បានធ្វើដំណើរចូលកាប់ក្រញូងក្នុងទឹកដីថៃ ហើយត្រូវតម្រួតថៃចាប់បានជាបន្តបន្ទាប់ ហើយដាក់ក្នុងពន្ធនាគារក្នុងខេត្តស៊ីសាកេត ប្រទេសថៃ។

ប្រជាពលរដ្ឋទាំង៣នាក់ទី១ មានឈ្មោះ រ៉ាវ ឡា ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិតាប្រុស ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានចាប់ខ្លួននៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៧ ពីបទឆ្លងដែនរកឈើក្រញូងខុសច្បាប់ ចូលតាមច្រកអូស្វាយ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃ។
បុរសទី២ មានឈ្មោះ ហិន ស្រុន អាយុ ៤០ឆ្នាំ រស់នៅភូមិវាលពោធិ៍ ឃុំប្លុង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានចាប់ខ្លួនថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ពីបទឆ្លងដែនរកឈើក្រញូងខុសច្បាប់ ចូលតាមច្រកអានសេះ ជាប់គុកនៅខេត្តអូរប៊ុនប្រទេសថៃ។

និងបុរសទី ៣ មានឈ្មោះ ប៊ុន ថា អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ទើបចាប់ខ្លួននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ពីបទឆ្លងដែនរកឈើក្នុងទឹកដីថៃ ចូលតាមច្រកអូស្វាយ(ពុំមានវត្ថុតាង) វង្វេងព្រៃអាជ្ញាធរថៃឃាត់ខ្លួនហើយបានបញ្ចូនមកឱ្យភាគីកម្ពុជាវិញ។
បច្ចុប្បន្នគ្រូពេទ្យប្រចាំការនៅច្រកអន្តរជាតិជាំ ធ្វើការបាញ់អាល់កុល និងវាស់កម្តៅ ហើយបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាអង្លង់វែង៕

អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ