Connect with us

ព័ត៌មានជាតិ

មកដឹងពីទីតាំងក្រសួងពាណិជ្ជកម្ម​ដាក់លក់ទំនិញ​នៅតំបន់​ក្រហម

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បាន​ជម្រាបជូនប្រជាពលរដ្ឋ​ដែលរស់នៅតំបន់​ក្រហម​​ថា នៅថ្ងៃទី២១ ខែមេសា នេះ មានរថយន្តចំនួន៦​គ្រឿង បានចេញដំណើរទៅដល់តំបន់ក្រហមហើយ និងកំពុងរៀបចំស្តង់សម្រាប់លក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន៦ទីតាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងលក់ក្នុងតំបន់ក្រហម​ទាំងប្រាំមួយកន្លែងរួមមាន ទី១ នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយ៍ប្រេងសាំង PTT ផ្លូវស្ទឹងមានជ័យ (ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី) ទី២ ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ទី៣ ផ្សារត្រពាំងថ្លឹង ទី៤ ផ្សារឯករាជ្យ ទី៥ ទល់មុខក្រុមហ៊ុនហុងដា និងទី៦ នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។

​ទំនាក់ទំនងលេខទូរស័ព្ទ៖ ទី១ 010248701 (ចំណាប់) ទី២ 017251724 (សុខ នាង) ទី៣ 078450550 (ភា រុណ) ទី៤ 093 937877 (ណែត ម៉ូនីកា) ទី. 077 74 41 11 (កៅ ស៊ីថា) និងទី៦ 012 93 40 88 (សែស សុធី)។

បើតាមក្រសួងពាណិជ្ជកម្ម​ ​បរិមាណទំនិញ​លើ​ឡាន​មាន​គ្រប់​គ្រាន់​សំរាប់ការផ្គត់ផ្គង់លក់ក្នុងនោះមានទំនិញ​ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាពលរដ្ឋអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ ដែលនៅជិតៗផ្ទះ ដើម្បីសុំឱ្យជួយសម្រសម្រួលការទិញ និងជញ្ជូនដាក់ដល់ផ្ទះ៕

អត្ថបទ​៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម