Connect with us

ព័ត៌មានជាតិ

អ្នករត់អូរប័រ និងអ្នកបើកបររថយន្តឈ្នូួលនៅកោះស្តេចកំពុងយកសំណាកពិនិត្យរកវីរុសកូវីដ១៩

បានផុស

នៅ

ក្រុមអ្នករត់អូរប័រ និងអ្នកបើកបរថយន្តឈ្នួលដឹកជញ្ចូនគ្រឿងសមុទ្រជាច្រើននាក់ កំពុងត្រូវបានអាជ្ញាធរ ព្រមទាំងមន្រ្តីជំនាញយកសំណាកពិនិត្យធ្វើតេស្ត ដើម្បីដឹងអាចច្បាស់លាស់នៃសុខភាពពួកគេ ខណៈពួកគេចេញចូលទីក្រុងញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ បានពន្យល់នៅរសៀលថ្ងៃទី២១ មេសា ២០២១នេះថា ការអនុវត្តវិធានការសុខាភិបាលចំពោះទប់ស្កាត់ជំងឺកូវីឌ១៩លើក្រុមអ្នកសង្ស័យយ៉ាងដូច្នេះ ក៏ព្រោះតែចង់ដឹងពីភាពប្រាកដប្រជាថាពួកគេអាចមានការពាក់ព័ន្ធជំងឺកូវីដដែរឬអត់។ ការយកសំណាករបស់ពលរដ្ឋអ្នករត់អូរប័រ និងរថយន្តឈ្នញដឹកទំនិញជាអាហារសមុទ្រស្រស់ធ្វើនៅចំណុចពយជប៉ុន ភូមិកោះស្តេច ឃុំកោះស្តេច។

លោកអភិបាលស្រុកគិរីសាគរបន្ថែមថា កន្លងទៅអាជ្ញាធរសមត្ថកិច្ចរបស់លោកធ្លាប់អនុវត្តវិធានការអនាម័យសុខភាពដល់ពួកគេម្តងរួចមករាល់ហើយនៅក្នុងបរិវេនក្រុមហ៊ុនញូញៀន តបនឹងអនុសាសន៍របស់សម្តេចតេជោ បង្ការការរីករាលដល់ក្នុងសហគមន៍។

ជាក់ស្តែង សម្រាប់ពេលនេះអ្នកបេីកបរអូប័រចំនួន២៣នាក់ និងអ្នកបេីកបររថយន្តឈ្នួលចំនួន៩ បានយកសំណាករួចរាល់ហើយ ខណៈចេញចូលរាជធានីភ្នំពេញញឹកញប់ប្រចាំថ្ងៃ ហើយអាជ្ញាធរតម្រូវឱ្យពួកគេធ្វើចត្តាឡីស័កដាច់ដោយឡែក ព្រមទាំងអនុវត្តការលាងដៃនឹងអាល់កុល សាប៊ូ ពាក់ម៉ាស់ រក្សាគម្លាត កុំទៅលេងកន្លែងមានមនុស្សច្រើនកុះករក្នុងមូលដ្ឋាន លុះត្រាតែទទួលបានលទ្ធផលពីក្រសួងសុខាភិបាល។

បើតាមលោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ តំបន់ក្រុមហ៊ុនញូញៀនមួយភាគតូច កំពុងបិទខ្ទប់មិនអោយចរាចរណ៍គ្មានការអនុញ្ញាត្តឡើយ គ្រាបច្ចុប្បន្នទីនោះផ្ទុះជំងឺកូវីដ១៩ខ្លាំងជាងគេ រីឯដងផ្លូវគោលដៅសំខាន់ៗក៏ត្រូវដាក់ប៉ុស្តិពិនិត្យសុខភាព និងការចរាចរណ៍របស់មនុស្សចំណូលថ្មីផងដែរ។ តម្លៃទំនិញលក់ដូរវិញ គឺប្រព្រឹត្តធម្មតាទេ ពុំការតម្លើងថ្លៃលើសលុបឡើយដោយពលរដ្ឋអាចរកទិញមកបំពេញតម្រូវការបានយ៉ាងល្អ៕

  អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម