ព័ត៌មានជាតិ
ឆក់ទូរស័ព្ទបានសម្រេចជិះម៉ូតូបំបុកបារ៉ាស់គោលដៅហាមឃាត់បណ្ដាលឲ្យមន្តី្រនគរបាលម្នាក់រងរបួស
ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួន ខណៈជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីគ្រោះបានសម្រេច រួចជិះគេចខ្លួនបំបុកបារ៉ាស និងបន្តបុកកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងយាមនៅគោលដៅ បណ្តាលរងរបួសធ្ងន់ដែលព្យាយាមបង្អាក់ដំណើររបស់ជនសង្ស័យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចគោលដៅរបស់កម្លាំងសមត្ថកិច្ចអនុវត្តបម្រាមស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក wave ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីធ្វើអនាម័យ ដែលកំពុងបំពេញការងារនៅក្រោមស្ពានអាកាស៥មករា បានសម្រេចរួចជិះម៉ូតូគេចខ្លួន ខណៈពេលមកដល់ចំណុចគោលដៅអនុវត្តបម្រាមរបស់កម្លាំងសមត្ថកិច្ចត្រង់ចំណុចស្តុបវត្តនាគវ័ន្ត កម្លាំងសមត្ថកិច្ចបានព្យាយាមបង្អាក់ដំណើររបស់ជនសង្ស័យ ក៏ត្រូវបានជនសង្ស័យជិះម៉ូតូបំបុកបារ៉ាសត្រូវមន្ត្រីនគរបាលម្នាក់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញផងដែរ៕
អត្ថបទ ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?