ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវ ត្រៀមស្តារព្រែកអូរវែង មុនរដូវវស្សា
កាលពីល្ងាចទី ២៨ ខែមករា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌ អមដោយមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានចុះពិនិត្យជាក់ស្ដែងវឌ្ឍនភាពការងារស្ថាបនាផ្លូវទទឹង ១០ ម៉ែត្រ ស្របបណ្ដោយសងខាងព្រែកអូរវែង និងការត្រៀមដាក់គ្រឿងចក្រស្តារព្រែក ដើម្បីបង្ការបញ្ហាជំនន់ទឹក មុនរដូវវស្សាខាងមុខមកដល់។


ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានពិនិត្យយ៉ាងម៉ត់ចត់លើដំណើរការអនុវត្តគម្រោងស្ថាបនាផ្លូវដែលកំពុងដំណើរការតាមផែនការ និងបានណែនាំដល់ក្រុមការងារ និងអ្នកទទួលសាងសង់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាព សុវត្ថិភាព និងគោរពពេលវេលាកំណត់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។


លោកអភិបាលបានឲ្យដឹងថា ការស្ថាបនាផ្លូវទទឹង ១០ ម៉ែត្រនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌឫស្សីកែវ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន។ ជាពិសេស ការស្តារព្រែកអូរវែង គឺជាវិធានការចាំបាច់ ដើម្បីបង្ការបញ្ហាទឹកជំនន់ និងធានាលំហូរទឹកឲ្យបានល្អ ក្នុងរដូវវស្សាខាងមុខ។


រដ្ឋបាលខណ្ឌឫស្សីកែវ នឹងបន្តតាមដានត្រួតពិនិត្យ និងជំរុញការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យបានជាប់លាប់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


