ព័ត៌មានជាតិ
ទំនិញនៅផ្សារលើ ខេត្តកំពង់ឆ្នាំង ឡើងថ្លៃខ្ពស់ ក្រោយមានបុរសម្នាក់ ស្លាប់ដោយសារកូវីដ
បន្ទាប់ពីមានបុរសម្នាក់បានស្លាប់ ដោយសារវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសបិទទីតាំងចំនួន៣កន្លែង ស្រាប់តែមានទំនិញ៣ប្រភេទបានឡើងថ្លៃខ្ពស់នៅថ្ងៃទី ២០ ខែមេសានេះ ដោយមានមនុស្សយ៉ាងច្រើនសម្រុកទៅទិញទំនិញនៅផ្សារលើ ក្រុងកំពង់ ឆ្នាំង។

អភិបាលក្រុងកំពង់ឆ្នាំងលោក យិន សាវ៉េន បានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែមេសានេះថា ជាការពិតទំនិញបានឡើងថ្លៃនៅថ្ងៃទី20 ខែមេសាម្សិលមិញនេះមែន ប៉ុន្តែមានតែទំនិញ៣មុខប៉ុណ្ណោះ ដែលឡើងថ្លៃ ក្នុងនោះមានពងទា ត្រីខកំប៉ុង និងមី។ ជាធម្មតាពងទា១០គ្រាប់ មានតម្លៃត្រឹម ៤៥០០រៀល ប៉ុន្តែបានឡើងពី៦០០០ ទៅ ៨០០០ រៀល។ ចំណែកត្រីខ កំប៉ុងវិញក៏ឡើងថ្លៃទ្វេមួយជាពីរដងផងដែរ ដោយឡែកមីមួយកេះតម្លៃធម្មតាត្រឹម២៥០០០រៀល តែបានហក់ឡើងដល់ ៤០០០០រៀល។


លោកអភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ នៅព្រឹកថ្ងៃទី២១ ខែមេសានេះថា ក្រោយពីទទួលការណែនាំរបស់អាជ្ញាធរខេត្ត មន្ត្រីសាលាក្រុងកំពង់ឆ្នាំង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចុះមកជាបន្ទាន់ធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់ដូរទំនិញ មិនឲ្យឡើងថ្លៃនោះទេ ហើយក៏ឃើញថា ទំនិញទាំងនេះបានចុះថ្លៃវិញខ្លះដែរ ប៉ុន្តែមិនទាំងស្រុងនោះទេ។ ដោយកន្លែងខ្លះបានចុះថ្លៃ កន្លែងខ្លះលក់ថ្លៃដដែល ដោយអះអាងថា គាត់ទិញថ្លៃពីដើមមកថ្លៃហើយដូចជាពងទា គាត់នៅតែលក់ក្នុងតម្លៃ១០គ្រាប់ ថ្លៃ៦០០០រៀល។ លោកអភិបាលក្រុងកំពង់ឆ្នាំងបានបន្ថែមថា មិនមែនតែអាជីវករលក់ដូរក្នុងផ្សារលើទេ នៅតាមគ្លីនិក និងកន្លែងលក់ថ្នាំជុំវិញផ្សារ ក៏បានធ្វើការណែនាំកុំឲ្យឡើងថ្លៃថ្នាំពេទ្យផងដែរ។

ប៉ុន្តែនៅព្រឹកថ្ងៃទី២១ ខែមេសានេះ ទំនិញមួយចំនួនបានចុះថ្លៃបន្តិចឡើងវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរក្រុងកំពង់ឆ្នាំង។ ដោយឡែកសម្រាប់អាជីវករក្នុងផ្សារលើវិញ ក៏បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ គឺមានការឡើងថ្លៃមែន ហើយថ្ងៃនេះក៏បានចុះថ្លៃវិញដែរ ប៉ុន្តែមិនទាន់ប្រក្រតីដូចដើមទេ នៅថ្លៃបន្តិចបន្តួច។ មូលហេតុតម្លៃ ទំនិញចុះថ្លៃវិញទី១ មានការណែនាំពី អាជ្ញាធរក្រុង ទី២ គឺពុំមានមនុស្សចូលផ្សារ ច្រើនដូចសព្វដងឡើយ ផ្សារបានក្លាយជាសភាពស្ងាត់មនុស្សម្ល៉ោះហើយ ទំនិញត្រូវតែចុះថ្លៃមកវិញជាធម្មតាមិនដូចម្សិលមិញមានមនុស្សសម្រុកមកទិញច្រើននោះទេ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសបិទទីតាំងចំនួន៣កន្លែង បន្ទាប់ពីមានបុរសម្នាក់ បានស្លាប់ដោយសារ covid-19 ក្នុងនោះមានទីតាំងវត្តភ្នំយោង ទីតាំងគ្លីនិកព្យាបាលឯកជន នៅសង្កាត់ផ្សារឆ្នាំង៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ លោកឃួង ស្រេងថាការកាន់រំពាត់ដេញពលរដ្ឋឱ្យចូលផ្ទះ មិនមែនជាការប្រើហិង្សានោះទេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី