ព័ត៌មានជាតិ
ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ ករណីរថយន្តធុនធំបុកជាមួយ រថយន្តសង្គ្រោះខេត្ត
គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតរវាងរថយន្តធុនធំ បុកគ្នាជាមួយរថយន្តសង្គ្រោះខេត្តរតនគិរី ដែលបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ និងរបួស៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិ៧៣ ចំណុចគីឡូម៉ែត្រលេខ ៣៥-៣៦ ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានបង្កឡើង ដោយរថយន្តធន់ធំម៉ាក់យីហ៊ុប ជិះទៅបុករថយន្តសង្គ្រោះខេត្តរតនគិរី ក្នុងទិសដៅខុសគ្នា។ បើតាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះ បានបណ្ដាលឲ្យស្លាប់ម្នាក់(អ្នកជំងឺ) រងរបួសធ្ងន់ស្រាល៣នាក់ (អ្នកកំដរជាមួយអ្នកបើករថយន្តសង្គ្រោះ) គ្រូពេទ្យស្រីម្នាក់រងរបួសធ្ងន់ បាននិងកំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកបើករថយន្តធំរត់គេចខ្លួនបាត់។ ខណៈពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួន អ្នកបើករថយន្តធំ ដើម្បីដោះស្រាយនីតិវិធីច្បាប់៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់