ស្លាប់​ម្នាក់ របួស​ធ្ងន់ស្រាល​៤​នាក់ ករណី​រថយន្ត​ធុន​ធំ​បុក​ជា​មួយ​ រថយន្ត​សង្គ្រោះ​ខេត្ត – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ស្លាប់​ម្នាក់ របួស​ធ្ងន់ស្រាល​៤​នាក់ ករណី​រថយន្ត​ធុន​ធំ​បុក​ជា​មួយ​ រថយន្ត​សង្គ្រោះ​ខេត្ត

Published

on

គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បាន​កើត​រវាង​រថយន្ត​ធុនធំ​ បុក​គ្នា​ជា​មួយ​រថយន្ត​សង្គ្រោះខេត្តរតនគិរី ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​​ម្នាក់ស្លាប់ និង​របួស​៤​នាក់។ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវ​ជាតិ​៧៣ ចំណុច​គីឡូ​ម៉ែត្រលេខ ៣៥-៣៦ ភូមិ​ស្វាយ​កាំបិត ឃុំសេដា ស្រុកតំបែរ ខេត្ត​ត្បូង​ឃ្មុំ។

ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​បង្ក​ឡើង ​ដោយ​រថយន្ត​ធន់ធំ​ម៉ាក់​យីហ៊ុប ជិះ​ទៅ​បុក​រថយន្ត​សង្គ្រោះខេត្ត​រតនគិរី ក្នុង​ទិស​ដៅ​ខុស​គ្នា។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​នេះ បានបណ្ដាល​ឲ្យ​ស្លាប់ម្នាក់(អ្នកជំងឺ) រងរបួសធ្ងន់ស្រាល​៣នាក់ (អ្នកកំដរជាមួយអ្នកបើក​រថយន្តសង្គ្រោះ) គ្រូពេទ្យ​ស្រី​ម្នាក់​រង​របួសធ្ងន់ បាន​និង​កំពុងបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែកអ្នក​បើក​រថយន្តធំរត់គេចខ្លួនបាត់។ ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន អ្នក​បើក​រថយន្ត​ធំ ដើម្បី​ដោះ​ស្រាយ​នីតិ​វិធី​ច្បាប់៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម