Connect with us

ព័ត៌មានជាតិ

អ្នក​លក់​ផ្លែ​ម្នាស់​ពិនិត្យ​ឃើញ​វិជ្ជមាន​កូវីដ១៩ ត្រូវ​អាជ្ញាធរ​នាំ​សាច់ញាតិ​៧​នាក់​ទៅ​ពិនិត្យ​សំណាក​

បានផុស

នៅ

បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ជា​អ្នករក​ស៊ី​ដឹក​ផ្លែ​ម្នាស់​ពី​ស្រុក​រុក្ខ​គិរី​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​ពិនិត្យឃើញ​ថា ​មាន​វិជ្ជមាន​កូ​វីដ​១៩ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​នាំយក​ទាំង​សាច់ញាតិ​ចំនួន​៧​នាក់ ទៅពិនិត្យ​សំណាក​។

អាជ្ញាធរ​ស្រុក​រុក្ខ​គី​រី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២១​ខែមេសា​នេះ មន្ត្រី​សុខាភិបាល​ខេត្តបាត់ដំបង​បាន មក​ដឹក​សាច់ញាតិ​ចំនួន​៧​នាក់ ដែល​មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់ ឪពុកម្តាយ​បង្កើត​និង​ម្តាយក្មេក របស់​បុរស​ម្នាក់​ដែល​រកស៊ី​ដឹក​ម្នាស់​ទៅ​លក់​នៅ​ភ្នំពេញ​ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​១៩។

លោក ស្រី ប៊ិន ប៉ូ​ឡែ​ន អភិបាលស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ យ៉ាន គឹម​យ៉ា អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​រុក្ខ​គី​រី ដែល​ជា​អ្នក​រកស៊ី​ដឹក​ម្នាស់​ពី​ស្រុក​រុក្ខ​គី​រី ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​មន្ត្រី​សុខាភិបាល ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០​ខែមេសា។

​លោកស្រី​បញ្ជាក់​ថា ហេតុដូច្នេះ​ទើប​សាច់ញាតិ​ទាំង​៧​នាក់ ត្រូវ​យក​ទៅ​ពិនិត្យ​សំណាក ចំណែក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវ បាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន ដោយមាន​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់។

លោក វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា បុរស ខាង លើ​ពិតជា​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ពិតប្រាកដ​មែន។

​នៅ​ល្ងាច​ថ្ងៃទី ២១​ខែមេសា​នេះ​ដែរ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានប្រកាស​រក​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ ឬ​អ្នក​ដែល​ធ្លាប់បាន​ចេញចូល​រកស៊ី​នៅ​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​មាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ កន្លង​មក​នេះ ហើយ​បានធ្វើ​ដំណើរ​មក​ខេត្តបាត់ដំបង សូម​អញ្ជើញ​ចូលខ្លួន​ទៅពិនិត្យ​សំណាក ឬ​ទំនាក់ទំនង​មក​ក្រុម​ឆ្លើយតប​បន្ទាន់ តាមរយៈ​ទូរសព្ទ​លេខ​៖ 012 416 247 និង 017 646 966 ដើម្បី​ប្រឹក្សា​សុខភាព និង​យក​សំណាក​មក​ពិនិត្យ៕

ដោយ ៖ សោ និយម​រដ្ឋ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម