Connect with us

ព័ត៌មានជាតិ

ស្តង់​លក់​គ្រឿង​បរិភោគ​នៅ​តំបន់ក្រហម រៀបចំ​មាន​​​​​បន្លែ​ ​ត្រី សាច់លក់​ថែម​ទៀត

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញតំបន់គោលដៅតម្លើងស្តង់ដាក់លក់គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ។

ក្រៅ​ពីគ្រឿងឧបភោគ​បរិភោគ​ចាំបាច់​ដូចជា​អង្ករ ទឹកត្រី ទឹកស៊ីអីវ តាម​ស្តង់​ដែល​រៀបចំ​នឹង​មាន​លក់​បន្លែ​បង្ការ​មួយ​ចំនួន​ទៀតដូចជា ស្ពៃក្តោប ត្រសក់ ត្រប់ស្រួយ ពោត ជាដើម ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងសម្របសម្រួល​ឲ្យ​មានត្រី សាច់​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​សង្កាត់​យ៉ាង​តិច​៤ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​«តំបន់​ក្រហម​» ដែល​ហាម​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ចេញ​ពី​ផ្ទះ​ដាច់​ខាត​និង​បិទ​សកម្មភាព​លក់​ម្ហូប​អាហារ​ក្នុង​តំបន់​នោះ។ ភូមិ​១៤ ភូមិ​១៦​និង​១៧​នៃសង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ទី​២ និង​ទី​៣ ក្នុង​ខណ្ឌ​មាន​ជ័យ ដែល​មាន​ការ​ឆ្លង​រាល​ដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩ ត្រូវ​កំណត់​ជា​«តំបន់​ក្រហម»។

ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖012 767 043 089 355 696 069 524 499 015 805 313 017 855 011 012 917 760 069 336 667 017 882 838 010 447 327 015 900 025 017 665 595 017 492 256 092 868 696៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម