ព័ត៌មានជាតិ
ទំនាស់ក្នុងគ្រួសារ យកសាំងមកចាក់ស្រោចដុតសម្លាប់ខ្លួននៅក្នុងផ្ទះ
បុរសម្នាក់បានធ្វើអត្តឃាតដុតសម្លាប់ខ្លួននៅក្នុងផ្ទះបណ្តាលឲ្យឆេះទាំងផ្ទះទាំងមនុស្សស្លាប់យ៉ាងអណោចអាធ័មបំផុត។
នៅកន្លែងកើតហេតុគេបានឃើញសពជនរងគ្រោះត្រូវភ្លើងឆេះខ្លោចខ្មៅរោលដូចធ្យូងដេកស្លាប់នៅលើគ្រែក្តាឈើជាប់ជញ្ជាំងឥដ្ឋ ដោយជើងមួយកំណាត់ត្រឹមជង្គង់ទាំង២ត្រូវភ្លើងឆេះនៅសល់តែឆ្អឹង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះ បើតាមការសាកសួរមូលហេតុមកពីមានទំនាស់ក្នុងគ្រួសារ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោង២០និង៥០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋានដែលបានចុះទៅកន្លែងកើតហេតុទាំងយប់បានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ចាន់ ប៊ិន (ហៅម៉ាត់លី) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅកន្លែងកើតហេតុ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ