Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកអូររាំង បើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរ

បានផុស

នៅ

អាជ្ញាធរខេត្តមណ្ឌលគិរី បានបើកការដ្ឋានជួសជុលផ្លូវមួយខ្សែពីផ្លូវដីក្រហម ទៅជាផ្លូវបេតុងអាមេ ស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង មានប្រវែង ៥៨៥ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ និងកម្រាស ០,១៥ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសរុបចំនួន ៣៤៧.៤៣៨.០០០ រៀល។ ពិធីបើកការដ្ឋាននេះ បានប្រារព្ធឡើងនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា កន្លងមកផ្លូវមួយខ្សែនេះមានស្ថានភាពលំបាកខ្លាំង មានជង្ហុកច្រើន ជាពិសេសនៅរដូវវស្សា ដែលបណ្តាលឲ្យមានភក់ល្បាប់ រអិល និងពិបាកធ្វើដំណើរ ទៅកាន់ទីប្រជុំជន មណ្ឌលសុខភាព ឬពេលប្រជាពលរដ្ឋត្រូវឆ្លងទន្លេទៅពិនិត្យផ្ទៃពោះជាដើម។

លោករំពឹងថា ការជួសជុលផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន ជាពិសេសការធ្វើដំណើរទៅមណ្ឌលសុខភាព សាលារៀន និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដែលអាចជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមួយកម្រិតទៀតផងដែរ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម