Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ព្រៃវែង​ បិទ​ឃុំ​ពោធិ៍​ទី​បណ្ដោះអាសន្ន​ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​​អាជ្ញា​ធរខេត្ត​ព្រៃវែង​ បាន​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញចូល​ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពោធិ៍​ទី​ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្តព្រៃវែង​ ដោយសារ​ចំនួន​អ្នក​ឆ្លង​ក្នុង​ឃុំ​នោះ​ មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា ​ការផ្អាក​ចេញចូល​នៅ​ឃុំ​ពោធិ៍​ទីនេះ ​ដោយសារ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ ​និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​និង​កាត់ផ្ដាច់​នូវ​ការចម្លង​នៃ​ជំងឺ​នេះ ​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ ក៏ដូចជា​ដើម្បី​ការពារ​អាយុជីវិត​បង​ប្អូន​ប្រជាពលរដ្ឋ​សុខភាព​សាធារណៈ​ និង​សណ្តាប់ធ្នាប់​សង្គម​ផង​ដែរ​។ លោក អភិបាលខេត្ត​បាន​បន្តថា​ដូចនេះ ​រដ្ឋបាល​ខេត្តព្រៃវែង​ សូម​ធ្វើ​ការផ្អាក​បណ្ដោះអាសន្ន​នៅ​ការ​ចេញចូល​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពោធិ៍​ទី​ស្រុក​ស៊ីធរ​កណ្ដាល​ខេត្តព្រៃវែង​ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២១​ ខែមេសា ​ឆ្នាំ​២០២១​នេះ​តទៅ​ ដែល​មាន​ទីតាំង​បិទ​ចេញចូល​ចំនួន​៣​គោលដៅ​។

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ​គោលដៅ​ទីមួយ​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៣៨៥​ព្រំប្រទល់​រវាង​ឃុំ​ពោធិ៍​ទី​ ស្រុក​ស៊ីធរ​កណ្ដាល​ និង​ឃុំ​ព្រៃ​ព្នៅ ​ស្រុក​ពារាំង​។ ​គោលដៅ​ទី​ពីរ​ចំណុច​ច្រមុះ​ជ្រូក​ព្រំប្រទល់​រវាង​ឃុំ​ពោធិ៍​ទី​ និង​ឃុំ​ព្រៃ​ទឹង​ស្រុក​ស៊ីធរ​កណ្ដាល​ និង​គោលដៅ​ទី​៣​ចំណុច​ចុង​ភូមិ​ពោធិ៍​ទី ​ឃុំ​ពោធិ៍​ទី​ ឃុំ​ឬ​ស្សី​សាញ់ ​ស្រុក​ស៊ីធរ​កណ្ដាល​។ លោក​អភិបាលខេត្ត​បាន​បន្ថែមថា ​ចំពោះ​ការ​ចរាចរណ៍​ចេញចូល​តំបន់​នេះ ​នឹង​ដំណើរការ​ឡើងវិញ​ក្រោយ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ មាន​សភាព​ធូរស្រាល​ហើយ​រដ្ឋបាលខេត្ត ​នឹង​ជូនដំណឹង​ពេល​ក្រោយ​។

​គួរបញ្ជាក់​ថា​ នៅ​ស្រុក​ស៊ីធរ​កណ្តាល​មាន​អ្នក​ឆ្លង​ចំនួន​៥​នាក់​ ក្នុង​នោះ​នៅ​ឃុំ​ពោធិ៍​ទី​មាន​៤​នាក់​ស្រី​២​នាក់ ​និង​នៅ​ឃុំ​ឫស្សី​សាញ់​ចំនួន​១​នាក់​ស្រី​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​រដ្ឋបាលខេត្ត​កំពង់ចាម​ផ្អាក​ជា​បណ្ដោះអាសន្ន​មណ្ឌល​សុខភាព​សំបូរ​ ក្រោយ​មាន​ពាក់​ព័ន្ធ​អ្នកជំងឺ​កូ​វីដ​​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៥ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម១១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម