​​បង្ក្រាប​សាច់​មាន់​គ្មាន​ច្បាប់ និង​ខូចគុណភាព​ ជិត៤០០គីឡូ​ក្រាម – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​​បង្ក្រាប​សាច់​មាន់​គ្មាន​ច្បាប់ និង​ខូចគុណភាព​ ជិត៤០០គីឡូ​ក្រាម

Published

on

​សាច់​មាន់​គ្មានច្បាប់ និង ខូចគុណភាព ទម្ងន់ ជិត៤០០គីឡូក្រាម ដឹក​តាម​រ៉ឺម៉ក ត្រូវ​បាន​មន្ត្រី​ជំនាញ​​​    បង្ក្រាប​បាន នៅ​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​តាម​បណ្ដោយ ផ្លូវជាតិ លេខ ៥៨ ស្ថិតក្នុងភូមិ​អូរ​នាង សង្កាត់ ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​ជំនាញ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យដឹងថា ចំណាត់​ការ​ត្រួតពិនិត្យ​រឹត​បន្តឹង បាន​ធ្វើ​ឡើង​តាម​ការ​ណែ​នាំ​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទំនិញ​គ្មាន​ច្បាប់  និង ខូចគុណភាព ដែល​ឈ្មួញ លួច​នាំ​ចូល ពី​ប្រទេស​ជិតខាង ​​។

​មន្ត្រី​ជំនាញ​ បាន​ឲ្យ​ដឹង​ថា សាច់​មាន់​ជា​ច្រើន​ស្បោង ​ដែល​បាន​បង្ក្រាប គឺស្មើនឹង​ទម្ងន់ ៣៥០ គីឡូក្រាម ដែល​ឈ្មួញ​លួច នាំ​ចូល​តាម​ច្រក​របៀង អូរ​បី​ជាន់ ​ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ ​ក្នុង​គោលបំណង​ ចែកចាយ នៅ​ផ្សារ ក្រុង​ប៉ោយ​ប៉ែ​ត  ឬលក់តាមផ្សារមួយចំនួនទៀត ក្នុង​ខេត្ត​បន្ទាយមានជ័យ ផងដែរ ។

​មន្ត្រី​ជំនាញ បញ្ជាក់​ថា ​សាច់មាន់​ខុស​ច្បាប់ ​និង​ខូចគុណភាព ក្រោយ​ពី​បង្ក្រាប​បាន​ហើយ ត្រូវ​យក​ទៅ​ដុត កម្ទេច​ចោល ចំណែក​វត្ថុ​តាង​ជា​មធ្យោបាយ​ដឹក​ទំនិញ រួម​ទាំង​ម្ចាស់ ក៏​ត្រូវ​បាន​អនុវត្តន៍​ទៅ​តាមច្បាប់ រីឯឈ្មួញវិញ  កំពុង​ស្រាវជ្រាវ​ ដើម្បី​ចាត់ការ​តាមច្បាប់​ ៕

អត្ថបទ ៖ វ៉ាន់ ណាង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ23 mins ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ34 mins ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានជាតិ1 hour ago

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ផ្តាំផ្ញើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រៀមកម្លាំង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ទាន់ពេលវេលា

ព័ត៌មានជាតិ2 hours ago

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ សង្ស័យ​ទុសេ​ខ្សែភ្លើង​បណ្ដាលឲ្យ​​របួស​មនុស្ស​៥​នាក់

ព័ត៌មានជាតិ3 hours ago

លោក​ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​កង​ទ័ព​ទាំងអស់ ដែល​បាន​ខិតខំ និង​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន

ព័ត៌មានពេញនិយម