Connect with us

ព័ត៌មានជាតិ

បុរស​២​នាក់​ ហ៊ាន​យក​បា​ឡា​ស្មាច់ លួច​ដឹក​បងប្អូន​៣​នាក់​ ចេញពី​ខណ្ឌ​ព្រែក​ព្នៅ មកខេត្តកំពង់ឆ្នាំង

បានផុស

នៅ

​បុរស​២​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ច​ត្តា​ឡីស័ក​ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី​លួច​ដឹកជញ្ជូន​បងប្អូន​៣ នាក់​ដោយ​ខុសច្បាប់​ចេញពី​ក្រុងភ្នំពេញទៅ​កាន់​ខេត្ត​កំពង់ឆ្នាំង ​បំពាន​បម្រាម​របស់​រាជរដ្ឋាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា នេះ​ថា បុរស​ទាំង​២​នាក់ ដែល​បាន​ល្មើស​នឹង​បម្រាម​របស់​រាជ​រដ្ឋាភិ​បាល​ខាងលើនេះ ១. ឈ្មោះ យ៉ង់ ហឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កំពង់​ក្តារ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​២. ឈ្មោះ យ៉ង់ ចាន់​ទុំ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវ​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ពួកគេ​ទាំងពីរ​នាក់​បាន​បើកកាណូត​បា​ឡា​ស្មាច់​មួយគ្​រឿង ទៅ​ដឹក​យក​បងប្អូន​ថ្លៃ​ស្រី​របស់​ខ្លួន​ចំនួន​៣​នាក់ នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា មកកាន់​ភូមិ​តា​មល់​ក្រោម ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​។ បន្ទាប់ពី​បាន​ដាក់​មនុស្ស​ប្រុស​ស្រី​ទាំង​៣​នាក់ ​នៅ​ក្នុង​ភូមិ​ខាង​លើ​នេះ​រួចហើយ ពួកគេ​ទាំងពីរ​នាក់​ក៏បាន​បើក​បា​ឡា​ស្មាច់​១ គ្រឿង​នោះ ត្រឡប់​មក​លំនៅឋាន​របស់​គេ​វិញ​នៅ​ថ្ងៃ​ដដែល​នោះ។​

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ នៅ​វេលា​ម៉ោង​៧និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ពី​អាជ្ញាធរ​ភូមិ​ឃុំ​មក​លោក​អភិបាលស្រុក បាន​ចាត់​ក្រុម​ការងារ​រួមមាន កម្លាំង​នគរបាល​មន្ត្រី​សុខាភិបាល ចាត់​បញ្ជូន​ឈ្មោះ យ៉ង់ ចាន់​ទុំ និង​ឈ្មោះ យ៉ង់ ហឿន មកកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​កំពង់ត្រឡាច​។ តែ​ដោយមាន​បញ្ជា​ពី​ថ្នាក់លើ នៅវេលា​ម៉ោង​៩:០០​នាទីថ្ងៃខែ​ដដែល ក៏បាន​ប​ញ្ជូន​បុរស​ទាំងពីរ​នាក់​ខាង​លើ​នេះ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​វិញ​។​

​លោក ហ៊ឹម យ៉ុង អធិការនគរបាល​ស្រុក​ជល​គិរី បាន​ឲ្យ​ដឹង​ដែរ​ថា មនុស្ស​ប្រុស​ស្រី​៣​នាក់​ ដែល​មកពី​ភ្នំពេញ​ធ្វើដំណើរ​តាម​បា​ឡា​ស្មាច់​កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២១ ពួកគេ​ទាំង​៣​នាក់​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​តាម​ល់​ក្រោម ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គិរី ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​នាំ​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុងស្រុក​ជល់​គិរី រួម​នឹង​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​នៅ​ផ្ទះ​៤​នាក់​ទៀត សរុប​ទាំងអស់៧នាក់ ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ច​ត្តា​ឡីស័ក​ទាំងអស់​ផង​ដែរ​។​

​នៅ​ក្នុង​ករណី​ខាង​លើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២នេះ​ថា ករណី​នេះ​មិន​អាច​លើកលែង​បានទេ ក្រោយពី​បញ្ចប់​កា​រធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តំណាង​អយ្យការ​តុលាការ​ខេត្ត​ចាត់ការ​ទៅតាម​ច្បាប់​៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​នៅ​រាជធានី​ភ្នំពេញ មក​ដល់​ពេលនេះ មានផ្សារ​ណា​ខ្លះបានបិទ?

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម