ព័ត៌មានជាតិ
ជនជាតិម្នាក់លោតទម្លាក់ខ្លួនពីលើអគារនៃសណ្ឋាគារមួយកន្លែង សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត
បុរសជនជាតិចិនម្នាក់ បានស្លាប់នៅអគារមួយកន្លែង ស្ថិតនៅភូមិ០១ សង្កាត់លេខ០៣ ខេត្តព្រះសីហនុ ដែលសង្ស័យ ជាករណីប្រើប្រាស់ថ្នាំញៀនលើសកម្រិត ហើយលោតសម្លាប់ខ្លួន។
នៅកន្លែងកើតហេតុគេឃើញសាកសពជនរងគ្រោះស្លៀកខោខ្លីក្រឡាពណ៌ខ្មៅនិងពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ហើយនៅលើដងខ្លួន ដៃ ពោះ និងជើង មានស្លាកស្នាមដាច់រលាត់ស្បែកជាច្រើនកន្លែង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅសណ្ឋាគារប្លូបេ ស្ថិតក្នុងក្រុម០១ ភូមិ០១ សង្កាត់លេខ០៣ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ ZHANG QING ភេទប្រុស អាយុ៥២ មុខរបរ ( មិន ទាន់ដឹង) ស្នាក់នៅជាន់ទី១៩ បន្ទប់លេខ C-1938 (ស្នាក់នៅបន្ទប់ម្នាក់ឯង) កាន់លិខិតឆ្លងដែន លេខEE 2994290។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជាជំហានដំបូងជនរងគ្រោះបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត។
សមត្ថកិច្ចបានប្រាប់ទៀតថា តាមការពិនិត្យ និងកោសល្យវិច័យរបស់មន្ត្រីជំនាញស្នងការ នគរបាលខេត្តព្រះសីហនុ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលោតពីលើអគារ ពិតប្រាកដមែន។ បច្ចុប្បន្នសាកសព ត្រូវបានដឹកយកទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ រង់ចាំសាច់ញាតិមកទទួលយក៕
អត្ថបទ៖ ស៊ុយ ចាន់ធា
សូមចុចអាន៖ រថយន្តមួយគ្រឿងជិះគ្នា៨នាក់ ចេញពីភ្នំពេញ បំពានបម្រាមចូលកំពង់ឆ្នាំង បញ្ជូនឲ្យត្រឡប់ក្រោយវិញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ