ព័ត៌មានជាតិ
ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ នាំយកអំណោយជូនរដ្ឋបាលខេត្តទុកចែកជូនពលរដ្ឋមានជីវភាពខ្វះខាត
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បាននាំយកអំណោយមួយចំនួនជូនលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ទុកសម្រាប់ចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត ក៏ដូចជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន គ្រប់បណ្ដាក្រុងស្រុក ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត។

ជាមួយគ្នានេះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានសាខាគយនិងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានផ្តល់ជូនអំណោយជាគ្រឿងឧបភោគ បរិភោគទាំងនេះមករដ្ឋបាលខេត្ត ក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើងកំពុងតែ ប្រយុទ្ធប្រឆាំង និងការពារទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្ត និងខ្លួនលោកផ្ទាល់ សូមប្រសិទ្ធពរជ័យ បវរសួរស្តី ជួបតែសុខសុភមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា សម្ភារៈដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាឱកាសនោះរួមមាន ៖ ទឹកបរិសុទ្ធ Cambodia ១០០កេស ទឹកក្រូច៨០កេស និងម៉ាស់០២កេសធំ ស្មើរ៥០០០ម៉ាស់ ដើម្បីរួមចំណែក ជាមួយរដ្ឋបាលខេត្តតាកែវ ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា