ព័ត៌មានជាតិ
ស្ថានីយបណ្តាញច្រើនជាង៦០ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart
ស្ថានីយបណ្តាញថ្មីចំនួន៦៨ ទីតាំងក្នុងខេត្តសៀមរាប ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់៩០ លានដុល្លារក្នុងឆ្នាំ២០២១ របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយបណ្តាញ ដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាប គឺស្ថិតក្នុងគម្រោងការពង្រីកស្ថានីយបណ្តាញថ្មីចំនួន៣៥០ ទីតាំងដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ ក្នុងការផ្ដល់ជូនតាមតម្រូវការរបស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវីរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។

ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយបណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអ៊ិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។


សម្រាប់អតិថិជនជន ដែលមានបំណងចូលរួមជាសមាជិកនៃបណ្ដាយ ដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេស ដែលមានតម្លៃត្រឹម៥៤ ដុល្លារ តាមរយៈការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេដែលខិតខំប្រឹងប្រែងធ្វើឱ្យជីវិតកាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើងនឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុតដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលាដ៏សំខាន់មួយនេះ។ អតិថិជនរបស់យើងក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ការសាងសង់ស្ថានីយបណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួន ដែលត្រូវបានបង្កឡើងដោយវិធានការបិទខ្ទប់”។
បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថានីយបណ្តាញប្រហែល៣០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនចំនួន៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន៩១,៥% នៃចំនួនប្រជាជន។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន៩០០ ដុល្លារ ជាមួយនិងសុពលភាពរយៈពេល៣ ខែ។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?