ព័ត៌មានជាតិ
បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីទាំងអស់កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់កុំដាក់ទោស ចំពោះ អ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ។

លោកបញ្ជាក់ដែរថា បងប្អូនកម្មករកម្មការនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺដោយសារតែការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន។ សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាដើម្បីឲ្យបងប្អូនកម្មករកម្មការិនីរបស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ សូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងឲ្យសោះ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ បានកើតឡើងនៅទូទាំងពិភពលោក ហើយបងប្អូនកម្មករកម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវី-១៩នេះផងដែរ ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជំងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករកម្មការិនីថែមទៀត ។ នេះជាការយកចិត្តទុកដាក់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២២មេសាឆ្នាំ២០២១ ខណៈដែល លោកអញ្ជើញ បន្តយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈដែររាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំង១៣៤៥គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ៕
ដោយ ៖ ស្រីរ័ត្ន












-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ