ព័ត៌មានជាតិ
មន្ត្រីជំនិតលោក កឹម សុខា ថា ការចាប់ខ្លួនលោកផ្កាយ២យោធាម្នាក់ ជាការអនុវត្តច្បាប់ដោយស្មើភាព
លោក មុត ចន្ថា អតីតនាយកខុទ្ធកាល័យ និងជាមនុស្សជំនិតលោក កឹម សុខា ផងដែរនោះ បានអះអាងនារសៀល ថ្ងៃទី២២ ខែមេសា នេះថា ការចាប់ខ្លួនលោកផ្កាយ២យោធាម្នាក់ ទាក់ទងការរត់ពន្ធមនុស្ស (ជនជាតិចិន) ជិត៣០នាក់ ឆ្លងខេត្តទៅកាន់ខេត្តស្វាយរៀង បំពានសេចក្តីសម្រេច ស្តីពីការបិទធ្វើដំណើរឆ្លងរាជធានី-ខេត្ត គឺជាការអនុវត្តដោយស្មើភាព នៅចំពោះមុខច្បាប់ និងតុលាការ ហើយជាគំរូដល់ការអនុវត្តច្បាប់។

លោក មុត ចន្ថា បញ្ជាក់យ៉ាងដូច្នេះថា “ការអនុវត្តច្បាប់ដោយស្មើភាព ! មន្ត្រីយោធាជាន់ខ្ពស់មួយរូបមានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) បានរត់ពន្ធមនុស្ស (ជនជាតិចិន) ជិត៣០នាក់ឆ្លងខេត្តទៅកាន់ខេត្តស្វាយរៀង ដោយបំពានសេចក្តីសម្រេច ស្តីពីការបិទធ្វើដំណើរឆ្លងរាជធានី-ខេត្ត។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការដ្ឋាន”។

លោក មុត ចន្ថា លើកឡើងទៀតថា “សូមសាទរចំពោះការអនុវត្តច្បាប់ដោយស្មើភាពនៅចំពោះមុខច្បាប់ និងតុលាការ ដើម្បីជាគំរូដល់ការអនុវត្តច្បាប់”។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ឈ្មោះ ស៊ុ ពៅ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស ជាមួយគ្នានោះ អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ នាយឧត្តមសេនីយ៏ វង្ស ពិសេន បានប្រកាសបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់ ចំពោះមន្ដ្រីយោធាផ្កាយពីរម្នាក់នេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?