ព័ត៌មានជាតិ
ស្ថានភាពជំងឺកូវីដ-១៩ស្ថិតក្នុងការព្រួយបារម្ភ ១សប្ដាហ៍ទៀតទើបអាចវាយតម្លៃ
ស្របពេលរដ្ឋាភិបាលបានប្រើវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាង១សប្ដាហ៍ រីឯករណីឆ្លងជំងឺកូវីដ-១៩ នៅតែមានទិន្នន័យច្រើនរាល់ថ្ងៃ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបញ្ជាក់ថា នៅពេលនេះមិនអាចវាយតម្លៃ ស្ថានភាពឆ្លងកូវីដ-១៩ ថាខ្លាំង ឬយ៉ាងណាទេ គឺត្រូវរង់ចាំតាមដានប្រហែល១សប្ដាហ៍ទៀត។
លោកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលនេះថា ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលគឺជាការព្យាយាមស្វែងរកករណីឆ្លងចូលសហគមន៍ជាបន្តទៀត។ ប្រសិនបើប្រជាពលរដ្ឋអនុវត្តត្រឹមត្រូវនូវវិធានការបិទខ្ទប់នេះ លោកស្រីនៅមានសង្ឃឹមថា យើងនឹងអាចមើលឃើញលទ្ធផលអាចនៅមួយសប្ដាហ៍ខាងមុខទៀត។

លោកស្រី មានប្រសាសន៍ថា៖ “១សប្ដាហ៍ទៀតទើបយើងអាចដឹងពីស្ថានការណ៍ហ្នឹងនឹងវិវត្តទៅជាយ៉ាងណាទៀត ថាស្ថានភាពនៅតែឆ្លងខ្លាំង ឬថមថយចុះ។ ព្រោះឥឡូវយើងមិនអាចសន្និដ្ឋានបានទេ ដោយសារវិធានការ [បិទខ្ទប់] ក៏ទើបអនុវត្តដែរ ហើយការចម្លងបានរាតត្បាតរួចទៅហើយ ដូចនេះយើងនៅរង់ចាំមើល១សប្ដាហ៍ទៀត តើវានឹងវិវត្តទៅជាយ៉ាងណា?”។
លោកស្រី ឱ វណ្ណឌីន បានបង្ហាញថា ស្ថានភាពឆ្លងជំងឺកូវីដចូលសហគមន៍បច្ចុប្បន្នកំពុងស្ថិតក្នុងការព្រួយបារម្ភ ហេតុដូចនេះទើបរដ្ឋាភិបាលខិតខំចាត់វិធានការរហូតដល់បិទខ្ទប់រាជធានី និងខេត្តដែលផ្ទុះការឆ្លងជំងឺកូវីដខ្លាំងបែបនេះ។
លោកស្រី លើកឡើងថា៖ “កត្ដាដែលនាំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារ ការអនុវត្ត៣កុំ៣ការពារអត់បានគ្រប់ជ្រុងជ្រោយ ហើយប្រជាពលរដ្ឋនៅតែដើរចេញក្រៅ និងជួបជុំគ្នា”។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីថ្មីនៃអ្នកជំងឺកូវីដ១៩ ចំនួន ៤៤៦នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ៣៣១នាក់ ខេត្តកណ្ដាល មានចំនួន ២១នាក់ ដោយម្សិលមិញ ក្រសួងបានរកឃើញករណីកូវីដ១៩ សរុប ៣០៣ នៅរាជធានីភ្នំពេញ មានចំនួន ២៤៨នាក់ ខេត្តកណ្ដាល មានចំនួន២៦នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ