Connect with us

ព័ត៌មានជាតិ

ករណីឆ្លងថ្មីបន្តបន្ទាប់នេះ មិន មែន ដោយសារតែការទៅផ្សារទេ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា យើងមិនអាចសន្និដ្ឋានថា ការបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ កើតឡើងដោយការទៅ​​ផ្សារទិញទំនិញ ឬកាលទៅទិញអីវ៉ាន់ និងស្បៀងអាហារស្តុកទុកនោះទេ។

លោកស្រី ឱ​ វណ្ណឌីន​ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលនេះថា យើងអាចទៅផ្សារបាន ប៉ុន្តែកុំទៅក្នុងរយៈពេលយូរពេក ពិសេសកុំប្រជ្រៀតគ្នានៅកន្លែងមនុស្សច្រើន និងត្រូវពាក់ម៉ាស លាងសំអាតដៃឱ្យបានត្រឹមត្រូវ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មានប្រសាសន៍បន្ថែមថា៖ “ការឆ្លងជំងឺកូវីដពេលនេះ សំខាន់លើការចល័តរបស់មនុស្ស ដោយមិនអាចនិយាយថា ដោយសារទៅទិញទំនិញនោះទេ។ ពិសេសគឺការចល័តរបស់អ្នកផ្ទុកមេរោគកូវីដ-១៩ នៅពេលពួកគាត់ចល័យ ហើយជួបមនុស្សម្នាច្រើនទៅ គឺឆ្លងតគ្នា ហ្នឹងហើយដែលសំខាន់”។

​​​លោក​ស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តដោយសំណូមពរប្រជាពលរដ្ឋសូមចូលរួមអនុវត្តនូវវិធានការ បិទខ្ទប់ របស់ប្រមុខរាជរដ្ឋភិបាល និងវិធានការសុខាភិបាល។

លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “គ្មានអ្នកណាចង់ធ្វើ [បិទខ្ទប់រាជធានីខេត្ត]​ អ៊ីចឹងទេ តែលទ្ធផលបានមកពីការអនុវត្តរបស់យើងគ្រប់ៗគ្នាហ្នឹងឯង។ ប្រសិនជាបុគ្គលគ្រប់រូបអនុវត្តឱ្យបានម៉ឺងម៉ាត់ នោះយើងនឹងឆាប់វិលត្រឡប់ទៅស្ថានភាពធម្មតាឡើងវិញ ប៉ុន្តែបើគាត់នៅតែមិនអនុវត្តទេ យើងនឹងវិត្តទៅរកជ្រោះមហន្តរាយ ស្ថានភាពមួយដែលយើងនឹកស្មានមិនដល់”។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសានេះ កម្ពុជារកឃើញអ្នកថ្មីឆ្លងក្នុងសហគមន៍ ៤៤៦នាក់ទៀត។ នាំឱ្យអ្នកឆ្លងសរុបឡើងដល់ ៨,១៩៣នាក់​ អ្នកកំពុងព្យាបាល ៥,២០៤នាក់​ និងអ្នកស្លាប់ ៥៩នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម