ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ចាត់ក្រុមការងារជំនាញលាងសំអាតផ្លូវក្រវាត់ក្រុងទី៣ និង ឆូតគ្រើម ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អ្នកដំណើរ
ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដល់អ្នកធើ្វដំណើរតាមបណ្ដាយផ្លូវក្រវាត់ក្រុងទី៣ មន្ទីរសាធារណការ ខេត្តកណ្ដាលបានចុះធើ្វការពិនិត្យ លាងសំអាត ខ្សាច់ ប្រេងកៅស៊ូ ដែលហូរធ្លាក់ពីលើរថយន្តធ្ងន់ធំ ពេលបើកបរឆ្លងកាត់។

កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល រួចមក លោក បូរី វង្សសានិត្យ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង និងចាត់ចែងជួសជុល ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ភ្លាមៗជាបន្ទាន់។


ក្នុងនោះផងដែរ ក្រុមការងារបានសំអាតដុះលាង ដី ខ្សាច់ ប្រេងកៅស៊ូ និងប្រើម៉ាស៊ីនឆូតភាពគ្រើម ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ចន្លោះគ.ម 15+500 ដល់គ.ម 16+000។ ចំពោះបញ្ហារអិលយានជំនិះនេះ ដោយសារក្អែរដី ខ្សាច់ ប្រេងកៅស៊ូ ជាប់តាមកង់រថយន្ត លើកំណាត់មួយចំនួនតាមបណ្តោយខ្សែផ្លូវក្រវាត់ក្រុងទី៣ (មហាវិថី ស៊ីជីងពីង)។


ជាមួយគ្នានោះ មន្ទីរសាធារណការបានចុះពិនិត្យ ចាត់ចែងជាបន្ទាន់ដើម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់តាមរយៈ៖ គូសគំនូសពញ្ញាក់ស្មារតី ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី និងប្រើម៉ាស៊ីនឆូតបង្កើនភាពគ្រើម ដើម្បីបញ្ជៀសគ្រោះថ្នាក់ដែរកើតមានជាយថាហេតុ៕ ជាពិសេសក្នុងស្ថានភាពផ្លូវដែលមានដីខ្សាច់ ឬ ពេលមេឃភ្លៀង សូមបង្កើនការប្រុងប្រយ័ត្នក្នុងពេលធើ្វដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


